Connect with us

Uncategorized

បានសើចទៀតហើយ! ហ្វេនៗសំណើចចុងសប្តាហ៍ កុំភ្លេចតាមដានទស្សនាសាច់រឿងភាគថ្មី

សម្រាប់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធី សំណើចចុងសប្តាហ៍​ សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយនឹងខ្សែសាច់រឿងភាគថ្មីដែលមានចំណងជើងថា “ ឈើពុក កុំអង្គុយ”។

សម្រាប់ប្រិយមិត្តដែលនិយមតាមដានទស្សនាកម្មវិធី សំណើចចុងសប្តាហ៍​ សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយនឹងខ្សែសាច់រឿងភាគថ្មីដែលមានចំណងជើងថា «ឈើពុក កុំអង្គុយ»

ជាមួយនឹងសាច់រឿងថ្មីនេះដែរ នឹងនាំអារម្មណ៍លោកអ្នកមកសើចសប្បាយរសាយអស់ទុក្ខកង្វល់ក្រោយសម្រាកពីការនឿយហត់ពីការងារ។ សម្រាប់រឿងកំប្លែងថ្មីនេះ គឺជាំការដឹកនាំសម្តែងដោយតារាកំប្លែងជើងចាស់ដោយលោក អ៊ូ ប៊ុនណ្ណារ៉ាត់ ហៅនាយក្រឹម​ ព្រមទាំងចូលរួមមកសម្តែង រួមជាមួយតារាកំប្លែងដូចជា អ្នកនាង ស្រីលាភ នាយឆ្នាំង នាយចយ និងមានតារាកំប្លែងច្រើនរូបទៀតផងដែរ។

ចំពោះសាច់រឿងក្រៅពីមានភាពកំប្លុកកំប្លែងតាមស្ទាយ៍ សំណើចចុងសប្តាហ៍ហើយនោះ ក៏មានបង្កប់នូវអត្ថន័យអប់រំជាច្រើននៅក្នុងសាច់រឿងទាំងមូល។​ បើចង់ដឹងថារឿងភាគថ្មីមួយនេះមានចំណុចពិសេសអ្វីខ្លះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធីសំណើចចុងសប្តាហ៍របស់ស្ថានីយន៍ទស្សន៍ បាយ័ន មានចាក់ផ្សាយរៀងរាល់ថ្ងៃ សៅរ៍ ចាប់ពីម៉ោង ៥:០០ ដល់ម៉ោង ៦:០០ល្ងាច៕

អត្ថបតដោយ៖ កូនទន្សាយតូច

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia