ក្រោយសម្រាកពីការសម្តែងមកអស់រយៈពេលជាច្រើនឆ្នាំនៅពេលនេះអ្នកនាង គង់ ចាន់ស្រីមុំ បានវិលត្រឡប់មកគ្រងកញ្ចក់ទូរទស្សន៍ឲ្យអ្នកគាំទ្ររំសាយពីការនឹករលឹកវិញហើយ។ ការវិលត្រឡប់មកវិញលើកនេះអ្នកនាង គង់ ចាន់ស្រីមុំ នាំយកទេពកោសល្សនៃការសម្តែងដែលអាចហៅបានថា ជ្រាបដល់អារម្មណ៍អ្នកទស្សនាតែម្តង។ «សង្សារក្លែងក្លាយ» គឺជាខ្សែភាពយន្តភាគសម័យបែបមនោសញ្ចេតនាស្នេហារ៉ូម៉ែនទិក។ ឆ្លុះបញ្ចាំងអំពីជីវិតក្នុងវិថីសិល្បៈរបស់តួអង្គស្រីនិងតួអង្គប្រុសដែលគេតម្រូវឲ្យសម្តែងធ្វើជាមនុស្សស្រឡាញ់គ្នាដើម្បីទាក់ទាញប្រជាប្រយិយភាព។ តែនៅខាងក្រោយឆាកអ្នកទាំងពីរសុទ្ធសឹងតែមានគូស្នេហ៍រៀងៗខ្លួនរួចមកហើយ។ តែដើម្បីតែការងារគ្រប់គ្នាគឺត្រូវទ្រាំមើលមនុស្សដែលខ្លួនឯងស្រឡាញ់ទៅសិទ្ធស្នាលជាមួយអ្នកផ្សេង។ តើនឹងមាន អ្វីកើតឡើងប្រសិនបើការសម្តែងក្លាយជាមែនទែន? ថាស្រឡាញ់លេងៗតែបែជាស្រលាញ់មែនទែន? ដំបូងថាដើម្បី ការងារតែប៉ុណ្ណោះតែចុងក្រោយបែរជាច្រឡំយកបេះដូងមកពាក់ព័ន្ធដែរ។ គូស្នេហ៍ដ៏ល្អដែលចាំតែគាំទ្រនិងងលើកទឹកចិត្តគ្នាគ្រប់ពេលតើអាចនៅតែទ្រាំទៀតបានដែរឬទេ?...