Connect with us

ភាពយន្ដ

ដើមខែមីនា! ទស្សនារឿងភាគថ្មីទាំង៤នេះ លើប៉ុស្តិ៍ទូរទស្សន៍បាយ័ន អស់បារម្ភខ្លាចអផ្សុក

ដោយសង្កេតឃើញថា គ្រប់កម្មវិធីចាក់ផ្សាយរបស់ស្ថានីយទូរទស្សន៍ បាយ័ន ទទួលបានការគាំទ្រ និងពេញចិត្តពីបងប្អូនយ៉ាងច្រើន មិនថាជាកម្មវិធីតន្ត្រី ព័ត៌មានកម្សាន្ត កំប្លែងជាដើម

ដោយសង្កេតឃើញថា គ្រប់កម្មវិធីចាក់ផ្សាយរបស់ ស្ថានីយទូរទស្សន៍ បាយ័ន ទទួលបានការគាំទ្រ និងពេញចិត្តពីបងប្អូនយ៉ាងច្រើន មិនថាជាកម្មវិធីតន្ត្រី ព័ត៌មានកម្សាន្ត កំប្លែងជាដើម ពិសេសគ្រប់រឿងភាគខ្មែរ និងបរទេសសុទ្ធតែត្រូវចិត្តអ្នកទស្សនា ហើយសរសើរពេញៗមាត់តែម្ដង។

ដូច្នេះ ដើម្បីស្វាគមន៍ខែថ្មីឆាប់ៗខាងមុខនេះ ស្ថានីយទូរទស្សន៍ បាយ័ន បានត្រៀមរួចជាស្រេចនូវរឿងភាគថ្មី ល្អៗមើលជាច្រើន ដើម្បីកំដរជាការកម្សាន្តរបស់ទស្សនិកជន មានដូចខាងក្រោមនេះ៖

១. រឿងភាគបុរាណ រឿង «ពិសទាសករ» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ |អង្គារ ⏰នៅម៉ោង ៩យប់ ចាប់ពីថ្ងៃទី ០១ ខែមីនានេះតទៅ។

២. ខ្សែរឿងជីវិត រឿង «ប៉ាបវរកញ្ញា» នឹងចាក់ផ្សាយចាប់ពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២២  ចាក់ផ្សាយទស្សនារៀងរាល់ថ្ងៃព្រហស្បតិ៍ |សុក្រ វេលាម៉ោង៩យប់។

៣. រឿងភាគថៃ រឿង «គូស្នេហ៍វង្វេងបេះដូង» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទ |សុក្រ ⏰វេលាម៉ោង ១១ |១២ថ្ងៃត្រង់ ចាប់ពីថ្ងៃទី០២ ខែមីនានេះតទៅ។

៤. រឿងភាគបុរាណចិន រឿង «និស្ស័យស្នេហ៍និរាស» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ |សុក្រ វេលាម៉ោង ១២:៣០ ដល់ ១៣:៣០ថ្ងៃត្រង់ លើកញ្ចក់ទូរទស្សន៍បាយ័ន។

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia