ព្រឹត្តិការណ៍
កញ្ញា រ៉េត សារីតា ឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជា ២០២០
ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា – ជាតារាសម្តែង ជាពិធីការនីទូរទស្សន៍ និងជាឯកអគ្គរដ្ឋទូតផលិតផលមួយចំនួន កញ្ញា បានឈ្នះតំណែងជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ ដើម្បីតំណាងឱ្យប្រទេសនៅក្នុងការប្រលងបវរកញ្ញាចក្រវាលបន្ទាប់។
បន្ទាប់ពីសកម្មភាពប្រកួតរយៈពេល ៥សប្តាហ៍ កញ្ញា រ៉េត សារីតា ដែលជាអ្នកតស៊ូមតិដើម្បីសមភាពយេនឌ័រនិងការយល់ដឹងអំពីសុខភាពបន្តពូជ បានឈ្នះពានពិសេសដូចជា ពានទេពកោសល្យ ពានការតស៊ូមតិល្អបំផុត និងពានការសម្ភាសន៍បានល្អ បំផុត ជាមួយ និងការបញ្ចេញសមត្ថភាពនៅលេីឆាករបស់កញ្ញា រហូតទទួលបានចំណាត់ថ្នាក់កំពូលនៃការប្រកួតនេះ។
នៅពេលត្រូវបានសួរនៅក្នុងសំនួរចុងក្រោយ៖ សព្វ ថ្ងៃ នេះ មានអត្ថន័យ នៃសិទ្ធិទទួលបានច្រេីនណាស់ ជាពិសេសត្រូវបានបង្កេីតឡេីងក្នុងយុគសម័យឌីជីថល។ តើកញ្ញាគួរតែគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា២០២០ដែរឬទេ? តើអ្វីទៅជាអត្ថន័យនិងគោលបំណងពិតប្រាកដនៃការទទួលបានមកុដនេះ? កញ្ញា បានឆ្លើយតប “ ចំពោះនាងខ្ញុំ និយមន័យនៃបវរកញ្ញាចក្រវាលកម្ពុជា២០២០ គឺជាស្ត្រីដែលមានចិត្តល្អ នាងទទួលខុសត្រូវ នាងគឺជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន។ នាងអាចទាក់ទងនឹងអ្វីៗដែលពិបាកបំផុត ដូចជាកំឡុងពេលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន ជាពិសេសក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃ Covid-19 ។ នាងត្រៀមខ្លួនជាស្រេច ត្រៀមខ្លួនទទួលយកការប្រកួតប្រជែងណាមួយ។ នាងគឺជាសំលេងរបស់ស្ត្រីដទៃទៀត។ ហើយគុណសម្បត្តិទាំងអស់នេះនាងខ្ញុំជឿថានាងខ្ញុំជាស្ត្រីម្នាក់នោះ ជាបវរកញ្ញាចក្រវាលកម្ពុជា២០២០ បន្ទាប់របស់លោកអ្នក។ ”
សារីតា ជាបវរកញ្ញាចក្រវាលកម្ពុជាលើកទី៤ ត្រូវបានអមដោយជ័យលាភីរងរួមជំនាន់របស់កញ្ញា រួមមានលំដាប់រងទី១ កញ្ញា ឈុន រក្សា, លំដាប់ រងទី២ កញ្ញា ឌី សុរ:ក្ខិតា, លំដាប់រងទី៣ កញ្ញា នេត រក្សា និងលំដាប់រងទី៤ កញ្ញា សួន ពិសី។
សូមតាមដានដំណើររបស់កញ្ញាទៅកាន់បវរកញ្ញាចក្រវាលនៅពេលកញ្ញារៀបចំចូលប្រកួតអន្តរជាតិ។
បវរកញ្ញាចក្រវាលកម្ពុជា២០២០ នាំមកជូនជាពិសេសដោយGanzberg។
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ