Connect with us

កីឡា

គួន ប៊ុនហ៊ីម ចាញ់ ចំណែក លី ភា ឈ្នះការប្រកួតគុនខ្មែរមិត្តភាព Cambodia Beer

(ភ្នំពេញ)៖ នៅសង្វៀនស្ទូឌីយោបាយ័នស្ទឹងមានជ័យ ដែលផ្សាយផ្ទាល់នៅទូរទស្សន៍ BTV News, កីឡាករ គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ចាញ់កីឡាករ សារឿន ចាន់ របស់ក្លិប ចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ ព្រឹកថ្ងៃអាទិត្យ ក្នុងការប្រកួតមិត្តភាពជាតិរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា។

ការប្រកួតនេះ កីឡាករ សារឿន ចាន់ ត្រូវការបីទឹកដើម្បី ផ្តួល ប៊ុនហ៊ីម ឱ្យអាជ្ញាកណ្តលរាប់ និងបញ្ឈប់ការប្រកួតតែម្តង។​

ព្រឹកជាមួយគ្នានេះដែរ កីឡាករ ធន់ ក្របី មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ឈ្នះពិន្ទុ កីឡាករ រិទ្ធ បច្ចា របស់ក្លិបអាណាចក្រគុនខ្មែរ។ សោម ពិសិដ្ឋ ក្លិបកងចក្រភ្នំតូច ឈ្នះពិន្ទុ រ័ត្ន តារា រស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង សៀវ ង៉ុយ ចាញ់ពិន្ទុ កីឡាករ លី ភា មកពីក្លិបប៉ែន កាក់ គុនខ្មែរ នៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ៕

រូបតំណាង

អត្ថបទ៖ គង់ ហួន
Photo៖ លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia