Connect with us

កីឡា

កីឡាករ វី សម្ជស្ស និងធី តុងហ៊ី សុទ្ធតែឈ្នះរៀងខ្លួនការប្រកួតគុនខ្មែរមិត្តភាព និងម៉ារ៉ាតុងដណ្តើមប្រាក់លាន

(ភ្នំពេញ)៖ ការប្រកួតប្រដាល់គុនខ្មែរ សម្រាប់ថ្ងៃទីសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនស្រាពពែមាស និងក្រុមហ៊ុនសេងហុងហេង នៅស្ទូឌីយោស្ទឹងមានជ័យ ដែលផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័ន មិន​មានប្រកួតគូម៉ារ៉ាតុងដណ្តើមប្រាក់លានទេ មានតែគូពិសេស និងគូឯកធម្មតា។

កីឡាករ ឌី វិចិត្រ ក្លិបអេភូថងកីឡា នៃសមាគមនប្រដាល់ក្រសួងការពារជាតិ ផ្តល់ទំនុកចិត្តដល់គ្រូបង្វឹកក្រោយឈ្នះកីឡាករ ថុក សុខនឿយ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដោយពិន្ទុ ។

អ្នកលេងគុនខ្មែររបស់ក្លិបនិរោធមានជ័យ ចាន់ ហាវ និងកីឡាករ ជុន សាវុធ មកពីក្លិបកងពលតូចដឹកជញ្ជួនលេខ៩០ បានត្រឹមស្មើគ្នា។

ចំនែកកីឡាករ ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ ឈ្នះអ្នកប្រដាល់មកពីក្លិបនិរោធមានជ័យ ចាន់ ស៊ីណាត ដោយពិន្ទុ។ ឯគង់ ឧត្តម មកពីកុលបុត្រគុនខ្មែរខណ្ឌទួលគោក ចាញ់ពិន្ទុកីឡាករធី តុងហ៊ី មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ។

ដោយឡែកប្រកួតគូឯក កីឡាករ វី សម្ជស្ស ក្លិបនាគរាជមានជ័យ ឈ្នះពិន្ទុ សល់ ពិសិដ្ឋ របស់ក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក៕

រូបតំណាង

អត្ថបទ៖ គង់ ហួន
Photo៖ លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia