Connect with us

កីឡា

អេ អាំម៉ារីនភូថង បង្កើនទឹកប្រាក់ដល់ ៩ ០០០ ០០០រៀល ក្រោយឈ្នះ៩ប្រកួតជាប់គ្នា

(ភ្នំពេញ)៖ កីឡាករដែលកំពុងទទួលបានប្រជាប្រិយភាព អេ អាំម៉ារីនភូថង មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ បង្កើនទឹកបានដល់ ៩ ០០០ ០០០ រៀលហើយ ក្នុងការប្រកួត សន្សំប្រាក់លាន របស់ក្រុមហ៊ុនភេសជ្ជៈ Wurkz នៅស្ទួឌីយោបាយ័នស្ទឹងមានជ័យ ថ្ងៃទី៣០ ខែឧសភា។

ដោយប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រុម កីឡាករមកពីខេត្តបាត់ដំបង សេង កុសល ក្លិបមោងឬស្ស៊ីមរតកគុនខ្មែរ ជាកីឡាករទី៩ ដែលចាញ់ក្រោម កណ្តាប់ដៃ និងថ្វីជើង អេ អាំម៉ារីនភូថង។

សម្រាប់ការប្រកួតមិត្តភាពភាពជាតិ ម៉ន ភារម្យ ក្លិបការិយាល័យទី៥កងទ័ពជើងគោក ចាញ់ពិន្ទុកីឡាករ ពេជ្រ ប៊ុនសិទ្ធ មកពីក្លិបចលនាយុវជនកម្ពុជា ១៥៧គុនខ្មែរ។ ចំណែកកីឡាករជ័រ ពៅ ក្លិបថ្មគោលខណ្ឌពោធិសែនជ័យ ឈ្នះពិន្ទុ គង់ ហូវ នៃក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប នៃសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ៕

រូបតំណាង

អត្ថបទ៖ គង់ ហួន
Photo៖ លឹម រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia