Connect with us

ភាពយន្ដ

រឿង stranger things រដូវកាលបួន កំពុងរំជួយបេះដូងវ័យជំទង់

រឿងប្រឌិតបែបវិទ្យាសាស្ត្រអាមេរិក មាន​ចំណងជើងថា Stranger Thingsដែលជាសំណព្វចិត្តយុវវ័យទូទំាងពិភពលោកបានបង្ហោះវីដេអូខ្លី (Trailer) នៃរដូវកាលទី ៤ លើNetflix ទាក់ទាញចំណាវប់អារម្មណ៍យ៉ាងខ្លាំង។

កាលពី រដូវកាលទី ៣ នៃរឿងStranger Things វាបានប្រមូល​យក​អារម្មណ៍ពេញនិយមខ្លំាង​បំផុត​ពីសំណាក់ក្រុមអ្នកទស្សនា​Netflix ពិសេសក្មេងជំទង់ៗ។

វាជា រឿងភាគទូរទស្សន៍បែប ភ័យរន្ធត់ដែលបង្កើតឡើងដោយ Duffer Brothers ហើយត្រូវបានចេញផ្សាយនៅលើបណ្តាញ Netflix ចាក់ផ្សាយជាលើកដំបូងនៅថ្ងៃទី ១៥ ខែកក្កដាកាលពីឆ្នាំ ២០១៦ ។​

រឿងនេះផ្តើម​ដោយ ការស៊ើបអង្កេតលើករណីបាត់ខ្លួនរបស់យុវជន​ជំទង់ម្នាក់ចំពេលមានព្រឹត្តិការណ៍ជំនឿអរូបីកើតឡើងនៅជុំវិញទីក្រុងដែលនោះកំពុង​គេរស់នៅ ។ ជាមួយ​នោះ​ក៏មាន​វត្តមាន​តួអង្គស្រី ដែលមានសមត្ថភាពផ្នែកចិត្តសាស្ត្រមក​ដោះស្រាយ​បញ្ហា​ ។ ភាពយន្តនេះ សម្តែងដោយតារាល្បីៗមានដូចជា Winona Ryder, David Harbour, Finn Wolfhard, Millie Bobby Brown, Gaten Matarazzo, Caleb McLaughlin, Noah Schnapp, Natalia Dyer, Charlie Heaton, Joe Keery and Cara Buono។

ភាពយន្ត The Stranger Things រដូវកាលទីបួននេះបានបង្ហោះTrailerលើ Twitterផងដែរ ដោយ​បង្ហាញថា នរណានឹងវិលត្រឡប់មករដូវកាលទី ៤ វិញខ្លះ​ក្នុងចំណោម​យុវវ័យសំខាន់ៗជា​តួអង្គក្នុងរឿងមួយនេះ។

ឡាហ្សូលី

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia