កម្សាន្ដ
«បុប្ផាណា៖ ផ្កាមិនរុះរោយ» និមិត្តរូបនៃការជម្នះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា
កាលពីប៉ុន្មានខែមុននេះ អ្នកនិពន្ធ សូ ភីណា បានចេញស្នាដៃថ្មីរបស់ខ្លួនក្រោមចំណងជើង «បុប្ផាណា៖ ផ្កាមិនរុះរោយ» ដែលជាសៀវភៅប្រលោមលោកបែបប្រវត្តិសាស្រ្តស្ដែងពីជីវិតស្រីកម្ពុជាក្នុងរបបខ្មែរក្រហមម្នាក់។
«បុប្ផាណា៖ ផ្កាមិនរុះរោយ» ឆ្លុះបញ្ចាំងពីគុណតម្លៃប្រវត្តិសាស្រ្ត ពោលគឺក្រៅពីពាក្យពេចន៍បែបប្រលោមលោក ដែលអ្នកនិពន្ធបានតាក់តែង ប្រលោមលោកនេះបានបង្កប់នូវខ្លឹមសារប្រវត្តិសាស្រ្ត ដែលជនជាតិកម្ពុជាគួរយល់ដឹង។ ប្រលោមលោកនេះក៏បង្ហាញផងដែរ ពីសិល្បៈនៃការសរសេរដែលផ្តោតសំខាន់លើសំឡេងរបស់តួអង្គបុប្ផាណា និងការព្យាយាមបង្ហាញពីវីរភាពរបស់នាងចំពោះភាពជាមនុស្សជាតិ ភក្តីភាព និងស្នេហារបស់នាង។ បន្ថែមពីលើនោះទៀត ការខិតខំប្រឹងប្រែងរបស់អ្នកកាច់ទំព័រ និងរចនាក្របមុខសៀវភៅ ដែលបង្កប់ដោយអត្ថន័យជ្រាលជ្រៅ ជាច្រើនលើកច្រើនសា ដើម្បីធានាបាននូវសិល្បៈក្របមុខសៀវភៅដែលថ្មី និងប្រកបដោយសិល្បៈពិតៗ។
អ្នកនិពន្ធ សូ ភីណា បានឲ្យដឹងថា ក្នុងនាមអ្នកនាងជាស្រ្តីកម្ពុជាម្នាក់ អ្នកនាងពិតជាមានមោទកភាពលើសៀវភៅនេះ ព្រោះបុប្ផាណាជានិមិត្តរូបនៃការជម្នះ ភាពតស៊ូ និងភាពអង់អាចរបស់ស្រ្តីកម្ពុជា។ ម្ចាស់ស្នាដៃ «បុប្ផាណា៖ ផ្កាមិនរុះរោយ» បន្តថា វាជាកិត្តិយសណាស់ដែលអ្នកនិពន្ធបានចំណាយពេលស្រាវជ្រាវ និងសរសេរពីរឿងរ៉ាវរបស់បុប្ផាណា ដើម្បីឲ្យជនជាតិកម្ពុជាបានស្គាល់ និងចងចាំនាងក្នុងចិត្តជារៀងរហូត។ អ្នកនាង សូភីណា បន្ថែមថា ប្រលោមលោកនេះ ជាប្រលោកលោកលើកដំបូងរបស់ខ្លួន ព្រោះកន្លងមកអ្នកនិពន្ធរូបនេះ ធ្លាប់សរសេរ និងបោះពុម្ពតែរឿងខ្លីប៉ុណ្ណោះ។ អ្នកនាងថា ការសរសេរពីវីរភាពស្រ្តីមានសភាពតិចតួចនៅឡើយ ដូចនេះវាជាមានមោទកភាពដែលខ្លួនបានចូលរួមចំណែកក្នុងការនិពន្ធពីស្រ្តីកម្ពុជាដ៏សាមញ្ញ ប៉ុន្តែគួរឱ្យចងចាំម្នាក់នេះ។
ក្នុងនោះអ្នកនិពន្ធក៏មានការបារម្ភម៉្យាងដែរ គឺត្រង់ហេតុការណ៍ប្រវត្តិសាស្រ្តនៃសាច់រឿងនេះ។ តែទោះជាយ៉ាងណាក៏ដោយ ម្ចាស់ស្នាដៃរូបនេះ បានខិតខំជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ ចងក្រង សម្ភាស មើលភាពយន្តឯកសារ ដើម្បីក្តាប់បាននូវហេតុការណ៍ និងតថភាពប្រវត្តិសាស្រ្ត ដើម្បីធានាបាននូវសុក្រឹតភាពមួយ។ អ្នកនាង សូភីណាបានឲ្យដឹងទៀតថា ក្រុមការងារបោះពុម្ពបានបញ្ជាក់តាំងពីដំបូងថា បើទោះបីជាសៀវភៅនេះផ្នែកលើខ្លឹមសារ និងតួអង្គ ដែលមានពិតក្នុងប្រវត្តិសាស្រ្តពិតក៏ដោយ ក៏សៀវភៅនេះជាប្រភេទប្រលោមលោកដែលមិនអាចចៀសផុត ពីការបញ្ចេញបញ្ចូលតាមការច្នៃប្រឌិតនៃការនិពន្ធមិនខានឡើយ។
«បុប្ផាណា៖ ផ្កាមិនរុះរោយ» ជាប្រលោមលោកដែលអ្នកនិពន្ធចង់ឱ្យអ្នកអានកម្ពុជាបានស្គាល់ និងយល់ពីវីរភាពអង់អាចរបស់ស្រ្តីកម្ពុជាម្នាក់ ដោយអាចតំណាងឱ្យស្រ្តីកម្ពុជាជាច្រើននាក់ទៀត ដែលខិតខំតស៊ូ ជំនះរាល់ឧបសគ្គដើម្បីជីវិត និងអនាគត។ សៀវភៅនេះបោះពុម្ពលើកទីមួយ មានចំនួនសរុបចំនួន ១២៤ទំព័រ លក់ក្នុងតម្លៃ២៦០០០រៀល៕
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ