ព័ត៌មាន
សមាគម tyda សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺ covid-19
ភ្នំពេញ ៖ ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល គណៈពង្រឹងចុះជួយស្រុកកៀនស្វាយ និងអាជ្ញាធរឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រុមការងារចុះសហគមន៍របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ (TYDA) បានចុះយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង អប់រំសុខភាព អនាម័យ រាងកាយប្រឆាំងការរីករាលដាលនៃជំងឺឆ្លងដោយវីរុស Covid-19 នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលនៅចុងសប្ដាហ៍នេះ។
វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ ស៊ឹម សុខចាន់ ទទួលបន្ទុកដឹកនាំបេសកកម្មអប់រំសុខភាពនៃសមាគមTYDA បានមានប្រសាសន៍ថា បេសកកម្មនៃកម្មវិធីអប់រំសុខភាពនៅតាមបណ្ដាសហគមន៍របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោប្រចាំឆ្នាំ២០២០ គឺដើម្បីចូលរួមចំណែកជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹងនិងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹងនៃការថែទាំសុខភាពរស់នៅប្រចាំថ្ងៃផងដែរ។
ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺផ្សព្វផ្សាយវិធានការដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺឆ្លង Covid-19 ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដើម្បីឲ្យមានការយល់ដឹងនិងការយកចិត្តទុកដាក់ការពារសុខភាពផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។
លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗបន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយណែនាំនៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ នៅក្នុងឃុំគគីរធំព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាពដើម្បីបញ្ជ្រាបការយល់ដឹងអំពីការថែទាំសុខភាពតាមរយៈការរស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការយល់ដឹងអំពីគ្រោះថ្នាក់គ្រឿងញៀនដល់សហគមន៍ដែលងាយរងគ្រោះនៃគ្រឿងញៀនជាងរៀងរាល់ខែផងដែរ៕
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន19 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ