Connect with us

ព័ត៌មាន

ខេត្ត​សៀមរាប នឹង​រៀបចំ​សៀមរាប​សង្ក្រាន្ត​រយៈពេល​បី​ថ្ងៃ​ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​មួយ​ចំនួន​ក្នុង​ក្រុង​សៀមរាប

យោងតាម​កិច្ច​ប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​សាលាខេត្ត​សៀមរាប​…

សៀមរាប ៖ ​អាជ្ញាធរ​ខេត្ត​រៀបចំ​ធ្វើ​សៀមរាប​សង្ក្រាន្ត នៅ​រមណីយដ្ឋាន​អង្គរ ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឲ្យ​យុវជន និង សាធារណជន​ខ្មែរ​ទូទៅ​បាន​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ក្នុងនាម​មហា​គ្រួសារ​ខ្មែរ​តែមួយ ក្រោម​ស្មារតី​សុខដុម សប្បាយរីករាយ ស្មារតី​ខ្មែរ​តែមួយ​អនាគត​តែមួយ និង ដើម្បី​ផ្តល់​ឱកាស​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ បាន​ស្វែងយល់​នូវ​ភាព​រុងរឿង ល្បី​ល្បាញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​សម័យ​មហានគរ​រហូតមកដល់​បច្ចុប្បន្ន និង ឈានទៅ​បន្ត​ថែរក្សា​កេរ្តិ៍មរតក​នេះ​ឲ្យ​បាន​គង់វង្ស​ទៅ​អនាគត។

ម្យ៉ាងទៀត​ ក៏​ជាការ​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ។ នេះបើយោងតាម​កិច្ច​ប្រជុំ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ នៅ​សាលាខេត្ត​សៀមរាប​ បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​រៀបចំ​សៀមរាប​សង្ក្រាន្ត ក្រោម​កិច្ច​ដឹកនាំ​របស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោក ប្រាក់ សោ​ភណ្ឌ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត រួម​ទាំង​ លោក​ លោកជំទាវ ជា​គណៈ​អភិបាលខេត្ត ស្នងការ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង សមាជិក​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ចូលរួម​ផងដែរ។

សៀមរាប​-​សង្ក្រាន្ត ត្រូវបាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខេត្ត​សៀមរាប ក្រោម​កិច្ច​ជាមួយ​សាខា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា និង បណ្តា​អង្គភាព​ពាក់ព័ន្ធ និង ការ​ចូលរួម​ពី​វិស័យ​ឯកជន សំខាន់​នោះ ​គឺ​កម្លាំង​សមត្ថកិច្ច ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ ដែល​ក្នុង​នោះ​ក៏​មាន​ការចូលរួម​ដោយ​កងកម្លាំង​ស្ម័គ្រចិត្ត​ប្រជា​ការពារ​ភូមិ​ផង​ដែរ។​

ព្រឹត្តិការណ៍​សៀមរាប​-​សង្ក្រាន្ត​ ឆ្នាំ​២០២០​នេះ ត្រូវ​បាន​រៀបចំ​កណ្ដាល​បេះដូង​ នៃ​ក្រុង​សៀមរាប សម្រាប់​ពេល​រាត្រី នៅ​សួនច្បារ​ព្រះរាជដំណាក់ និង នៅមុខ​អង្គរវត្ត ដោយមាន​កម្មវិធី ល្បែង​ប្រជា​ប្រិយ​ជាច្រើន សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ចូល​លេង​កម្សាន្ត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia