Connect with us

ព័ត៌មាន

បុត្រី​របស់​កបិល​មហាព្រហ្មនៅ​ឆ្នាំ​នេះ​នឹង​ត្រូវជ្រើសរើស​ដោយ​ការ​ប្រកួត ​ធីតា​ឯកសង្ក្រាន

កម្មវិធី​ប្រកួត​ជ្រើសរើស ធីតា​ឯក​ស​ង្ក្រា​ន លើកដំបូង​នៅ​កម្ពុជា​នេះ ​បាន​ផ្ដល់​…

​ភ្នំពេញ ​៖​ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​ឈាន​ចូល​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​នឹង​ដោយមាន​ការ​ចូក​រួម​គាំទ្រ​ពី​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ព្រមទាំង​ក្រសួង​ព័ត៌មាន​គឺ​ មាន​ការរៀបចំ​ការប្រកួត​ជ្រើសរើស ធីតា​ឯក​សង្ក្រាន្ត លើកដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

កម្មវិធី​ប្រកួត​ជ្រើសរើស ធីតា​ឯក​ស​ង្ក្រា​ន លើកដំបូង​នៅ​កម្ពុជា​នេះ ​បាន​ផ្ដល់​ឱកាស​ពិសេស​សម្រាប់​សុភាពនារី​ដែល​ចង់​ក្លាយ​ជា​ធីតា​ឯក​ក្នុង​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ​ខណៈ ​បេក្ខនារី​ឈ្នះ​ជ័យ​ភី​លេខ​១​ទទួល​បាន​ថវិកា​៣​ពាន់​ដុល្លារ​ និង​ឱកាស​សម្ដែង​ក្នុង​វីដេអូ​ឆ្នាំ​ថ្មី​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា បេ​ក្ខ​នារី​ជ័យ​លាភី​លេខ​២ ទទួល​បាន​ទឹកប្រាក់ ២​ពាន់​ដុល្លារ​និង​បេក្ខនារី​ជ័យ​លាភី​លេខ​៣ ទទួល​បាន​ទឹកប្រាក់​១៥០០​ដុល្លារ អម​ជា​មួយ​នឹង​វិញ្ញាបនបត្រ​ផង​ដែរ​។

ចំពោះ​បេ​ក្ខ​នារី​ដែល​មាន​បំណង​ឬ​ចំណាប់អារម្មណ៍​ចូលរួម​ប្រកួត​ អាច​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ ​រហូតដល់​ថ្ងៃ​ទី​១៥​ ខែ​មិនា​ឆ្នាំ​២០២០​ ចំណែក​ឯក​ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖០៩៩ ៥៥៩ ០៩៩,០៨៧ ៥៥៩ ០០៩​ឬ​ផេ​ក​ផ្លូវការ​របស់ FUN Entertainment​។​ សម្រាប់​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​គឺ​បេក្ខនារី​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ អាយុ​ចាប់ពី​១៨​ឆ្នាំ​ដល់​២៥​ឆ្នាំ កម្ពស់​ចាប់ពី​១៦៣​ស​.​ម​ឡើង​ទៅ​។

​សូម​បញ្ជាក់​ថា ​កម្មវិធី​ប្រកួតប្រជែង​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២០ ខាងមុខនេះ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២​សែន​សុខ​។ សម្រាប់​បេ​ក្ខ​នារី​ដែល​ទទួល​បាន​ជយលាភី​ពី​លេខ​៤​ដល់​លេខ​៧ ក៏​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​អម​ជា​មួយ​នឹង​វិញ្ញាបនបត្រ ហើយ​អ្វី​ដែល​ពិសេស បេ​ក្ខ​នារី​ជយលាភី​ទាំង​៧​រូប​សុទ្ធតែ​មានឱកាស​សម្តែង​ក្នុង​វីដេអូ​ទេវតា​ឆ្នាំ​ថ្មី របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ផងដែរ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia