Connect with us

ព័ត៌មាន

រូបភាពកុមារា ឈរតម្រង់ជួរត្រៀមចូលរៀន ដោយមាន​ពាក់​កាត​ចាក់​​វ៉ាក់សាំង ធ្វើឱ្យសម្ដេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍ និងពោលយ៉ាងដូច្នេះថា៖

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបង្ហោះរូបភាពកុមារាម្នាក់ ដែល កំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ បានបង្ហោះរូបភាពកុមារាម្នាក់ ដែល កំពុងឈរតម្រង់ជួរត្រៀមចូលរៀន ដោយមានពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពកុមារារូបនេះ និងអមជាមួយខ្លឹមសារថា «ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថា នៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះ ចៅៗដែលចង់រៀនសូត្រ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថា ខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខសេចក្តីចំរើន និងរៀនសូត្របានល្អ»៕

អត្ថបទពី៖ កម្ពុជាថ្មី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia