ព័ត៌មាន
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឲ្យឆ្មបទាំងអស់ បន្តអនុវត្តការងារសំខាន់ៗ ចំនួន ៤
ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅ ឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល»
ក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២២ ក្រោមប្រធានបទ «វិនិយោគលើឆ្មបដើម្បីពង្រឹងការថែទាំសុខភាពបឋម សំដៅ ឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល» សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវឲ្យឆ្មបទាំងអស់ បន្តអនុវត្តការងារសំខាន់ៗ ចំនួន ៤ ដើម្បីធានាបានការថែទាំ សុខភាពជូនស្ដ្រីទូទៅ ស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ឲ្យមានដំណើរការល្អជាប្រចាំ។
ការអំពាវនាវ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ទាំង៤ ចំណុចនេះ រួមមាន៖
១. ផ្តល់ប្រឹក្សា អប់រំដល់បុរស នារី ដែលជិតរៀបការអំពីសុខភាពបន្តពូជ ការបង្ការជំងឺឆ្លង ជាពិសេសទប់ ស្កាត់ជំងឺឆ្លងនានាពីម្តាយទៅកូន
២. ផ្តល់សេវាថែទាំក្នុងពេលមានផ្ទៃពោះ បង្ការ និងរកឃើញទាន់ពេលនូវផលវិបាកនានា
៣. ផ្តល់សេវាថែទាំក្នុងពេលឈឺពោះសម្រាលកូន និងការថែទាំក្រោយសម្រាល
៤. ផ្តល់សេវាពន្យារកំណើត និងសេវាចាំបាច់ដទៃទៀត ដែលពាក់ព័ន្ធនឹងការងារឆ្មប។
ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ ទៅពិនិត្យសុខភាពតាម កាលកំណត់របស់គ្រូពេទ្យ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ត្រូវពិនិត្យតាមដាន សុខភាពក្រោយពេលសម្រាល និងយកទារកទៅចាក់ថ្នាំបង្ការ ១១មុខ តាមកាលកំណត់។ បន្ថែមពីនេះ នៅពេលទារក ឬកូនតូចគ្រុនក្ដៅ ឬមានអាការៈខុសប្រក្រតី ឬពិបាកដកដង្ហើម ត្រូវយកកូនទៅមន្ទីរពេទ្យ ដែលនៅជិតបំផុតឲ្យបានឆាប់ទាន់ពេលវេលា ផងដែរ៕
អត្ថបទពី៖ KPT
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន11 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ