Connect with us

កីឡា

ក្លិបបាល់ទាត់ក្រសួងការពារជាតិប្រកាសប្ដូរឈ្មោះនិងបង្ហាញរចនាសម្ព័ន្ធថ្មី

ភ្នំពេញ៖ក្លឹបបាល់ទាត់ក្រសួងការពារជាតិបានប្រកាសសម្រេចប្ដូរឈ្មោះបស់ខ្លួននិងដើម្បីជំរុ​ញឲ្យក្លឹបបាល់ទាត់មួយនេះកាន់តែក្លាយជាក្រុមអាជីពលេចធ្លោក្នុងស្រុក។ពិធីប្រកា​សនេះបា​នធ្វើឡើងកាលពីថ្ងៃទី០៦មីនាឆ្នាំ២០២០ខណៈដែលក្លឹបទ័ពក៏នឹងទទួលបានការជ្រោមជ្រែងពីប្រធានថ្មីរហូតដល់១០ឆ្នាំដោយក្នុងមួយឆ្នាំទទួលបានយ៉ាងតិច៣០ដុល្លារលើសកម្មភាពរបស់ខ្លួន។

បើតាមការបញ្ជាក់ឈ្មោះថ្មីដែលក្លិបបាល់ទាត់នេះសម្រេចយកជាផ្លូវការគឺក្លឹបសមាគមកីឡាបា​ល់ទាត់កងយោធពលខេមរភូមិន្ទស្របពេលដែលការប្ដូរឈ្មោះនេះមិនពាក់ព័ន្ធនឹងការរ​ង្គោះរង្គើសមាជិកក្នុងក្រុមនោះទេផ្ទុយទៅវិញ គឺនឹងពង្រឹងរក្សាកីឡាករល្អៗអោយកាន់តែខ្លាំង និងបន្ថែមការទិញកីឡាករបរទេស មកជួយលើកមុខមាត់ក្លឹប។

ចំពោះហេតុផលនៃការប្ដូរឈ្មោះនេះត្រូវបានធ្វើឡើងស្របគ្នាលោក ស៊ុប៉ាឆៃ វិរះពូជុង គឺជាអ្ន​កដេញថ្លៃក្លឹបបាល់ទាត់នេះដើម្បីយកមកគ្រប់គ្រងរហូតដល់១០ឆ្នាំឯណ្ណោះ។ក្រៅពីប្រកាសប្ដូ​រឈ្មោះក៏មានការចុះ MOU រវាងលោក ស៊ុប៉ាឆៃ វិរះពូជុង និងមន្រ្តីជាន់ខ្ពស់ក្រសួងការពារជា​តិដើម្បីប្រគល់សិទ្ធិឲ្យលោក ស៊ុប៉ាឆៃ វិរះពូជុង ជាអ្នកមើលខុសត្រូវក្នុងរយៈពេល១០ឆ្នាំ ចាប់ពី​ដើមឆ្នាំ២០២០នេះ។

លោក ស៊ុប៉ាឆៃ វិរះពូជុង ដែលត្រូវគេស្គាល់ថាជានាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានលើកឡើ​ងថាដោយសារតែកត់សម្គាល់ឃើញក្លឹបបាល់ទាត់ក្រសួងការពារជាតិគឺជាក្រុមខ្លាំងមួយពេលបច្ចុប្បន្នប៉ុន្តែនៅខ្វះអ្នកជ្រោមជ្រែងនៅឡើយទើបលោកសម្រេចចិត្តដាក់ទុនចូលរួមគ្រប់គ្រង ដើម្បីអោយក្រុមទាំងមូលក្លាយជាក្រុមខ្លាំងមួយនៅកម្ពុជា។

ដោយឡែកលោក ខូវ ឆាយ អគ្គលេខាធិការសមាគមបានថ្លែងបញ្ជាក់ថាលោករំពឹងយ៉ាងខ្លាំងថាវត្តមានរបស់លោក ស៊ុប៉ាឆៃ វិរះពូជុង នឹងជួយអោយក្លិបទាំងមូលទទួលបានភាពលេចធ្លោ ខណៈដែលរយៈពេលចុងក្រោយ ក្លិបក្រសួងការពារជាតិក៏ជាក្រុមខ្លាំងមួយក្នុង League កំពូល។ ម្យ៉ាងទៀតជាមួយនឹងការបង្ហាញវត្តមានកីឡាករបរទេសចំនួន៥រូប ក្លិបនេះ ក៏ប្រកាសអញ្ចើញគ្រូបង្វឹកបរទេសមកជួយពង្រឹងក្រុមផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia