Uncategorized
facebook លុបចោលគណនីក្លែងក្លាយរាប់រយនៅក្នុងប្រទេសឥណ្ឌានិងអេហ្ស៊ីប
ក្រុមហ៊ុន Facebook បាននិយាយកាលពីថ្ងៃចន្ទថា កាលពីខែកុម្ភៈកន្លងទៅខ្លួនបានលុបចោលគណនីរាប់រយនិងផេកមួយចំនួន..
ក្រុមហ៊ុន Facebook បាននិយាយកាលពីថ្ងៃចន្ទថា កាលពីខែកុម្ភៈកន្លងទៅខ្លួនបានលុបចោលគណនីរាប់រយនិងផេកមួយចំនួនដែលទាក់ទងនឹងយុទ្ធនាការឆបោកមកពីប្រទេសអេហ្ស៊ីបនិងឥណ្ឌា ។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយយក្សនេះកំពុងតែបើកយុទ្ធនាការបង្ក្រាបការលួចយកព័ត៌មាន និងការបង្កើតគណនីក្លែងក្លាយរាប់សិបទៀតផងដែរ។
ការប្រើប្រាស់គណនីក្លែងក្លាយដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតបានក្លាយជាកង្វល់ដ៏ធំនៅមុនពេលការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ នេះ។ កាលពីឆ្នាំ ២០១៦ កន្លងមក សហព័ន្ធរុស្ស៊ីធ្លាប់ប្រើហ្វេសប៊ុកដើម្បីបំបែកនយោបាយក្នុងចំណោមប្រជាជនអាមេរិកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីម្ដងរួចហើយ ដែលរឿងនេះជាក្ដីព្រួយបារម្ភរបស់ប្រើប្រាស់ហ្វេសប៊ុកពិសេសគឺ សហរដ្ឋអាមេរិក។
លោក Nathaniel Gleicher ជាអ្នកគ្រប់គ្រងគោលនយោបាយសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ហ្វេសប៊ុកមិនបានបំភ្លឺទេថា ហេតុអ្វីបានជាក្រុមហ៊ុនទីផ្សារមួយចំនួនបង្កើតគណនីក្លែងក្លាយ ប៉ុន្តែលោកបាននិយាយថា ក្រុមហ៊ុនហ្វេសប៊ុកអាចបញ្ឈប់ពួកគេបានដោយសារតែផ្អែកលើច្បាប់ប្រឆាំងនឹងឥរិយាបថរបស់អ្នកប្រើប្រាស់មិនត្រឹមត្រូវ។
យោងតាមរបាយការណ៍របស់ហ្វេសប៊ុកបានឲ្យដឹងថា ខ្លួនកំពុងប្រើយុទ្ធនាការ ២ ក្នុងការចាត់ការលើរឿងនេះ។ ទី១ ហ្វេសប៊ុកបានបិទផេកចំនួន ១៦ នៅក្នុងប្រទេសឥណ្ឌាដែលមានគោលបំណងផ្តោតលើទស្សនិកជននៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា និងប្រទេសនៅក្បែរឈូងសមុទ្រពែរ្ស។ គណនីនិងផេកទាំងនោះបានភ្ជាប់បណ្តាញដែលព្យាយាមជម្រុញអ្នកប្រើប្រាស់ហ្វេសប៊ុកឲ្យបំបែកវេបសាយទៅជាគេហទំព័រព័ត៌មាន ប៉ុន្តែគេហទំព័រនោះមានពាក់ព័ន្ធជាមួយក្រុមហ៊ុនទីផ្សារឌីជីថល aRep Global ក្នុងប្រទេសឥណ្ឌា។ ក្នុងនោះទៀតហ្វេសប៊ុកបានលុបគណនីហ្វេសប៊ុកចំនួន ៣៧ ផេកចំនួន ៣២ គ្រុបចំនួន ១១ និងគណនី Instagram ចំនួន ៤២ នៅក្នុងប្រទេសនេះផងហដែរ។ ហ្វេសប៊ុកបាននិយាយថា គណនីក្លែងក្លាយមួយចំនួនត្រូវបានដឹងថាជាអ្នកសារព័ត៌មាននិងជាសកម្មជននយោបាយ។
យុទ្ធនាការបន្ទាប់គឺ ហ្វេសប៊ុកបានបិទគណនីហ្វេសប៊ុកចំនួន ៣៣៣ ផេកចំនួន ១៩៥ គ្រុបចំនួន ៩ និងគណនី Instagram ១១៩៤ នៅក្នុងប្រទេសអេហ្ស៊ីប។ ខ្លឹមសារលើគណនីទាំងនោះត្រូវបានផ្សព្វផ្សាយដោយមានគោលបំណងផ្តោតលើទស្សនិកជនយ៉ាងទូលំទូលាយនៅអាមេរិកខាងជើង និងមជ្ឈឹមបូព៌ា។ ហ្វេសប៊ុកបានភ្ជាប់សកម្មភាពនេះទៅក្រុមហ៊ុនទីផ្សារអេហ្ស៊ីប New Waves និង Flexell ដោយបាននិយាយថា ក្រុមហ៊ុនទាំងនោះក៏ត្រូវបានគេភ្ជាប់ទៅនឹងគណនីក្លែងក្លាយដែលបណ្តាញសង្គមបានដកចេញកាលពីខែសីហានិងខែតុលាឆ្នាំមុន។ ពេលនេះហ្វេសប៊ុកបានហាមឃាត់ក្រុមហ៊ុនទីផ្សារទាំង2នេះពីបណ្តាញសង្គមរបស់ខ្លួន។ ចំណែកក្រុមហ៊ុន Flexell និងក្រុមហ៊ុន ARep Global មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពាក់ព័ន្ធបញ្ហានេះនៅឡើយទេ៕
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន8 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ