Connect with us

Uncategorized

រហូតដល់ម៉ោង​ ១១:៣៤នាទីថ្ងៃត្រង់​​ ថ្ងៃទី​ ៤ មីនា​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ

រហូតដល់ម៉ោង​ ១១:៣៤នាទីថ្ងៃត្រង់​​ ថ្ងៃទី​ ៤ មីនា​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​។ នេះបើតាម​​ទំព័រហ្វេស​បុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបា​ល​បានធ្វេីតេស្តសរុបកេីនដល់២៧៤​ នាក់​ នៅវិទ្យាស្ថានប៉ាស្ទ័រ​ តែមិនមានរកឃេីញមេរោគCOVID-19 ទេ​ ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លេីនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ​ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តី​ចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។

មន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ​ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគ​ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៏ពីរទៀតក្នុងក្រសួងសុខាភិបាលដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត​ ។ក្រសួង​មានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទបាញ់ពីលេខ​ ១១៥​ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥
ទូរស័ព្ទទាន់ហេតុការណ៏​ ១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ :
១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត
២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ
៣.​ អាចសួរពត៏មានឬចំណេះដឹងបន្ថែមទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី​ និងជំងឺឆ្លងផ្សេងៗទៀត
៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ទៅគ្រូពេទ្យទាំង១០នាក់​ (Calling Forward System)។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia