Uncategorized
ហេតុអ្វីយើងមានអារម្មណ៍ស្រលាញ់កើតឡើង?
គ្នាយើងប្រាកដជាដឹង ស្នេហាកើតចេញពីអារម្មណ៍មនុស្សពីរនាក់ដែលមានភាពស្រលាញ់ឱ្យគ្នាទៅវិញទៅមក ប៉ុន្តែពេលខ្លះក៏នៅឆ្ងល់ថាហេតុផលអ្វីបានជាកើតឡើងដូចនោះ? តាមរយៈវេបសាយ CNN បានលើកឡើងពីការបកស្រាយតាមវេជ្ជសាស្រ្តដូចខាងក្រោម៖
ដំណាក់កាលទី១៖ កើតចេញពីអារម្មណ៍លួចស្រលាញ់ (Crush)
ចំណុចដំបូងគឺកើតចេញពីព័ត៌មានមនុស្ស ឬវត្ថុដែលទាក់ទាញ ដែលយើងបានមើលឃើញ ព័ត៌មានទាំងនោះបានបញ្ជូន និងភ្ញោចទៅតំបន់ខាងក្នុងនៃខួរក្បាល ហៅថា Vental Tegmental Area (VTA) ។ នៅពេលនោះ ព័ត៌មានដែលទាក់ទាញនោះ បង្កឱ្យ VTA បញ្ចេញអ័រម៉ូន Dopamine ដែលហៅថាអ័រម៉ូន”អារម្មណ៍រីករាយ ឬអារម្មណ៍ល្អ”។
អ័រម៉ូន Dopamine នៅពេលដែលវាកើតឡើង ក៏ដើរតួនាទី ដូចជាការជំរុញធ្វើចលនាសកម្មភាពផ្សេងៗ ការជំរុញទឹកចិត្ត ការផ្តោតអារម្មណ៍ ជាដើម ពិសេសគេសម្គាល់ឃើញវាជំរុញឱ្យមាន អារម្មណ៍ស្រលាញ់ និងការញៀន កើតមានឡើង។ សម្រាប់ការញៀន គឺដោយសារ Dopamine ជំរុញឱ្យខួរក្បាល ផ្តោត រង់ចាំ និងត្រៀមប្រតិកម្មទៅនឹងភាពរីករាយ ពីរបស់ក្រៅខ្លួនដូចជា អាហារ ថ្នាំ ការអោប ឬសិចជាដើម។
ដំណាក់កាលទី២៖ បាត់បង់អារម្មណ៍វិនិច្ឆ័យកំហុស
អ្នកមានស្នេហាប្រាកដជាធ្លាប់កត់សម្គាល់ ថានៅពេលដៃគូ ឬមនុស្សខ្លួនស្រលាញ់ ធ្វើអ្វីក៏មិនសូវមានកំហុស ក្នុងអារម្មណ៍របស់ខ្លួនដែរ។ នេះក៏ដោយសារតែ អ័រម៉ូនផងដែរ។
ព័ត៌មានទាក់ទាញទីមួយ បាននាំឱ្យខួរក្បាលបិទបញ្ឈប់ ចំណុចមួយក្នុងខួរក្បាល ហៅថា Amygdala (អាមីដាល់) ដែលមានតួនាទី គ្រប់គ្រងអារម្មណ៍ ខឹង និងភាពសោកសៅ។ ដូចនេះ សមត្ថភាពវិនិច្ឆ័យកំហុសលើ ដៃគូស្នេហា ឬមនុស្សដែលអ្នកស្រលាញ់ ពុំសូវកើតមាន ឬមានប្រសិទ្ធភាព។
ដំណាក់កាលទី៣៖ បន្ទាប់ខួរក្បាលអ្នកជំរុញឱ្យចង់បានក្តីស្នេហា (ក្តីស្រលាញ់ពីខាងក្រៅ)
នៅពេលដំណាក់កាលទី២ កើតឡើងរួចរាល់ហើយ ខួរក្បាលក៏ចាប់ផ្តើមបញ្ចេញអ័រម៉ូន Oxytocin “អ័រម៉ូនក្តីស្រលាញ់” ហើយវាបញ្ចេញកាន់តែខ្លាំង នៅពេលដែលទទួលបានក្តីស្រលាញ់ ឬភាពរីករាយ ដូចជាការអោបថើប ការរួមរ័ក្ស ឬសម្រេចកាមជាដើម។ ការសិក្សាក៏បានបង្ហាញដែរថា អ័រម៉ូននេះ ធ្វើឱ្យគូស្នេហ៍កាន់តែស្រលាញ់គ្នាខ្លាំង និងអារម្មណ៍ជិតស្និទ្ធបំផុត៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hello Krupet
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន20 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ