Uncategorized
៤វីធីក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅពេលរៀនមហាវិទ្យាល័យ
និស្សិតមួយចំនួនរង់ចាំរហូតដល់ពួកគេបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ មុនពេលពួកគេចាប់ផ្ដើមគិតពីអ្វីដែលពួកគេនឹងធ្វើ។ អ្នកផ្សេងទៀតសម្រេចចិត្តថាចង់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនហើយចាប់យកអាជីពរបស់ពួកគេនៅពេលពួកគេនៅរៀនមហាវិទ្យាល័យ។
ជាការពិតណាស់ ការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់យើងនៅក្នុងមហាវិទ្យាល័យ អាចជាល្បិចកលជាពិសេសមួយប្រសិនបើយើងដឹងថា គោលដៅខ្លួនឯងជាអ្វី។
១. ផែនការអាជីវកម្ម
តើអ្នកធ្លាប់សរសេរផែនការអាជីវកម្មពីមុនទេ? នេះគឺជាអ្វីដែលម្ចាស់អាជីវកម្មទាំងអស់ត្រូវធ្វើមុនពេលពួកគេបន្តទៅមុខទៀត បើមិនដូច្នេះទេ អ្នកនឹងយល់ថាវាអាចងាយស្រួល តែកំហុសច្រើនកើតឡើងដដែលៗ។ មានរបស់ជាច្រើនដែលគួរដាក់បញ្ចូលក្នុងផែនការអាជីវកម្មរបស់អ្នក រួមមានទីផ្សារ ការផ្ដល់មូលនិធិនិងវិធីដែលអ្នកត្រូវចំណាយប្រាក់របស់អ្នក។ រកមើលតាមអ៊ីនធឺណិតសម្រាប់ការណែនាំមួយចំនួនអំពីរបៀបសរសេរផែនការអាជីវកម្មដ៏ល្អឥតខ្ចោះ។
២. ការដឹកជញ្ជូន
ដើម្បីដំណើរការអាជីវកម្មរបស់អ្នកបានដោយជោគជ័យត្រូវពិចារណាលើការដឹកជញ្ជូនដោយផ្អែកលើអាជីវកម្មរបស់អ្នកហើយអ្នកប្រហែលជាត្រូវការជំនួយដើម្បីធ្វើការដឹកជញ្ជូន។
អ្នកអាចប្រើប្រាស់សេវាកម្មដឹកជញ្ជូនបានដោយមិនពិបាកនឹងមិនចាំបាច់ខ្លាចខាតពេលសិក្សាឡើយ។
៣. ការសិក្សាជាចម្បង
មានគម្រោងចាប់ផ្ដើមធ្វើជំនួញផ្ទាល់ខ្លួននៅមហាវិទ្យាល័យគឺត្រូវចាំថា ត្រូវផ្ដោតលើការសិក្សារបស់អ្នកជាចម្បង។ វាគួរឱ្យមានមោទនភាពណាស់ក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅក្នុងមហាវិទ្យាល័យ ប៉ុន្តែកុំឱ្យវាប៉ះពាល់ដល់ការសិក្សារបស់អ្នកឲ្យសោះ។ ធ្វើការផងរៀនផង ដោយហេតុផលវាពិតជាអាចមានអត្ថប្រយោជន៍សម្រាប់អ្នក ក្នុងការរៀនបន្ថែមទៀតអំពីអាជីវកម្ម។ ដូច្នេះ កុំឲ្យវាក្លាយជារនាំងមួយឲ្យអ្នកបោះបង់ការសិក្សាចោល លើកលែងតែអ្នកទទួលជោគជ័យខ្លាំង។
៤. សាលក្រមចុងក្រោយ
ប្រសិនបើអ្នកមានគម្រោងចាប់ផ្ដើមធ្វើជំនួញនៅពេលអ្នករៀននៅមហាវិទ្យាល័យ អ្នកគួរតែប្រាកដថាអ្នកនឹងទទួលយកដំបូន្មានដែលយើងបានផ្ដល់ឱ្យអ្នកនៅក្នុងអត្ថបទនេះ។ រៀបចំផែនការគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន និងកុំភ្លេចគិតអំពីវិធីដែលអ្នកនឹងផ្ដល់មូលនិធិដល់អាជីវកម្មរបស់អ្នក។
ជូនពរអ្នកអានទទួលបានជោគជ័យនូវមុខជំនួញនិងសញ្ញាប័ត្រមហាវិទ្យាល័យព្រមៗគ្នា៕
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន20 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ