Connect with us

Uncategorized

រឿងដែលថៅកែៗដ៏ជោគជ័យ​ និយម​ធ្វើរាល់ព្រឹក​ថ្ងៃចន្ទ

ពេលព្រឹកថ្ងៃចន្ទ គឺជាពេលវេលាដ៏សំខាន់បំផុត នៃសប្តាហ៍ថ្មី ។

យោងតាម អ្នកជំនាញផ្នែកនិពន្ធនៃ Tame Your Terrant បាននិយាយថាឥរិយាបទថៅកែ ជះឥទ្ធិពលដល់ផ្នត់គំនិតបុគ្គលិក អាស្រ័យលើសកម្មភាពអ្វីដែលមេដឹកនាំនោះ សំរេចចិត្តធ្វើនៅព្រឹក​ថ្ងៃចន្ទតែម្តង។

មនុស្សជោគជ័យភាគច្រើនដឹងច្បាស់ពីសារៈសំខាន់នៃកន្លែងធ្វើការនៅព្រឹកថ្ងៃចន្ទដូច្នេះ​ ពួកគេចាត់វិធានការបន្ថែមជានិច្ច ដើម្បីបង្កើត​ពេលវេលាដ៏មមាញឹកនៃសប្តាហ៍ថ្មី ដើម្បីធានាថាភាព​ស្ពឹកទម្រន់នៃការសម្រាកលែងបន្សល់នៅ។

នេះជារឿង ៥ យ៉ាងដែលមនុស្សជោគជ័យធ្វើនៅពេលព្រឹកថ្ងៃចន្ទ៖

១ ពួកគេមកដល់ការិយាល័យ​មុនពេលកំណត់
កុំចុះចាញ់នឹងការទ្រមក់។ ការធ្វើអាជីវកម្មល្អមិនល្អគេមើល​នៅថ្ងៃចន្ទនោះហើយ ការចូលទីផ្សារ​លឿនជាងអ្នកដទៃតែបន្តិច នឹងជួយធ្វើឱ្យជោគជ័យបាន។ អ្នកខ្លះទម្លាប់ធ្វើការនៅយប់ថ្ងៃអាទិត្យ ដូចជា Jeff Bezoz ថៅកែ Amazone  ។ល។

២ ពួកគេស្វាគមន៍ក្រុមការងារ​ជាមួយភាពស្វាហាប់ស្រស់ស្រាយ

នេះជាការសំខាន់ណាស់ដែលត្រូវហូបឆ្អែត សម្រាកគ្រប់ និងនាំមកនូវភាពស្រស់បំព្រងនៃថ្ងៃថ្មី។​ ធ្វើរឿងដំបូងគឺស្លៀកពាក់ស្អាត មាន​ស្នាមញញឹម និង ជជែកសប្បាយក្អាកក្អាយ។ វា​ល្អបំផុតដែល​គួរចំណាយពេលពីរបីនាទីទៀតជាមួយមិត្តរួមការងារឬកូនចៅនៅព្រឹកថ្ងៃចន្ទដូចជា​សមាធិរួម ថតSelfieឬ​ចែកកាហ្វេគ្នា ។ “វាពង្រឹងអារម្មណ៍នៃការងារជាក្រុម និង​គោលបំណងមូលផ្តុំ​ជាធ្លុង” ។

៣ ពួកគេធ្វើបច្ចុប្បន្នភាពបញ្ជីការងារនិងគោលដៅដែលត្រូវធ្វើ

បណ្តាអ្នកជំនាញ ដែលសំរេចបានជោគជ័យមានគោលដៅជាច្រើនក្នុងសប្តាហ៍និមួយៗ ពួកគេតែង​ដឹងច្បាស់ថា គោលដៅណាជាអទិភាព មិនអាចពន្យា​និងគោលដៅណាបន្ទាប់។ ពួកគេមើលឃើញជោគជ័យនៅនឹងមុខ។

៤ ពួកគេត្រួតពិនិត្យអ៊ីមែលសម្រាប់ឆ្លើយតបរឿងបន្ទាន់។
ការមើលអ៊ីម៉ែលនៅព្រឹក​ថ្ងៃច័ន្ទ​ជាអាទិភាព ហើយឆ្លើយតប ដោយ​គិតលើគុណភាពមិនមែនជាបរិមាណទេ។ ចូរ​ដោះស្រាយបញ្ហាលំបាក ៗ ជាមុនសិន។ ផ្តោតលើ គំរោងដែលគួរអោយចង់បាន និងចាំបាច់បំផុតគឺងាយស្រួលជំរុញថាមពលផលិតភាព កាន់តែខ្លាំងនៅពេលព្រឹកដែលជា​ទូទៅវាជាពេលវេលាដ៏ល្អដើម្បីប្រឈមមុខនឹងការងារដែលពិបាកៗ។

៥​ ការប្រជុំ​មិនគួរធ្វើនៅថ្ងៃចន្ទ

ការប្រជុំប្រចាំសប្តាហ៍គប្បីធ្វើ​នៅពាក់កណ្តាល​អាទិត្យនិមួយៗ ជាជាង​ការ​បង្កើតកំហាត់ពេលវេលា​និងតឹងតែង​ចិត្ត​នៅដើមសប្តាហ៍។ សម្រាប់ផែនការសកម្មភាព​គួរតែ​ផ្ញើ Mail ឬChatចេញ​ក៏គ្រប់គ្រាន់ដែរ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia