Uncategorized
ចង់ឈប់ធ្វើការចេញរកស៊ីខ្លួនឯង ធ្វើ៥យ៉ាងភ្លាមចាប់ពីពេលនេះ
អត្ថបទនេះមិនបង្រៀនអ្នកឱ្យចេញរកស៊ីធ្វើអ្វីខ្លះទេ តែវានឹងប្រាប់អ្នកថា ចង់ក្លាយជាអ្នករកស៊ីត្រូវមានអ្វីខ្លះ។
បើពេលនេះអ្នកកំពុងធ្វើការឱ្យគេ ចូរស្វែងយល់ថា តើអ្នកមានចំណេះទំាងនេះហើយឬនៅ?
១ ដំណោះស្រាយបញ្ហា(៥០ពិន្ទុ)
បើបញ្ហានៅកន្លែងបច្ចុប្បន្នអ្នកមិនដែលធ្លាក់សាកដោះស្រាយឱ្យបានផង អ្នកនៅស្ទើរណាស់ ! ចង់បានឈ្មោះជា CEOក្រែងតែចុងក្រោយមានជម្ងឺធ្លាក់ទឹកចិត្តទៅវិញ ។
២ ស្វែងរកទីផ្សារឬបង្កើតកេរ៍ឈ្មោះ(៥០ពិន្ទុ)
នៅកន្លែងបច្ចុប្បន្នកេរ៍្តឈ្មោះអ្នកល្អឬនៅ? អ្នកបានការសរសើរ?អ្នកពូកែPRឬនៅ? អ្នកស្គាល់Productច្បាស់ឬនៅ? អ្នកស្គាល់អតិថិជនក្រុមគោលដៅឬនៅ? បើចម្លើយ«នៅ»មានច្រើន គួរនៅបន្តខំរៀនសិនទៅ។
៣ ស្វែងរកការគាំទ្រ(៥០ពិន្ទុ)
អ្នកមានគោលដៅច្បាស់ហើយជឿថាអាចធ្វើឱ្យអ្នកដទៃព្រមដើរតាមដែរ? អ្នកជាមនុស្សមានLeadershipឬគ្រាន់តែមានជំនឿម្នាក់ឯងគ្មានអ្នកណាព្រមជឿ?
៣ ចំណេះដឹងហិរញ្ញវត្ថុនិងរៀបចំផែនការ(៥០ពិន្ទុ)
អ្នកមានចំណេះទាក់ទងនិងលំហូរលុយព្រមទំាងចេះគោរពផែនការចេះប្រើពេលវេលាដែរអត់?
៥ ឥរិយាបថវិជ្ជមានរបស់អ្នកស្ថិតក្នុងពិន្ទុលើមធ្យម?(១០០ពិន្ទុ)
ប្រសិនចេញរកស៊ី ហើយអ្នកមិនចេះទប់ចិត្ត មិនចេះតស៊ូរៀនសូត្រ មិនមានវិន័យមិនចេះដាក់ខ្លួន មិនចេះទំនាក់ទំនង និងមិនចេះទូទាត់វិភាគថ្លឹងថ្លែងស្រមៃមើលខ្លួនឯងចុះ។
ទំាងប្រាំចំណុចនេះបើបូកចូលគ្នា អ្នកទទួលបានលើសពី២០០ពិន្ទុ KptPlus លើកទឹកចិត្តអ្នកឱ្យចាប់ផ្តើមរបរផ្ទាល់ខ្លួនចុះ។ ប្រសិនក្រោមនេះ ចូរប្រញាប់ទៅប្រមូលការងារអ្នកមកធ្វើដើម្បីលត់ដំយកពិន្ទុបន្ថែមសិន មុនចាកចេញ។
ចូរចាំថា ទៅណាក៏ដោយ ឥរិយាបថវិជ្ជមានជាគន្លឹះជោគជ័យ។ មនុស្សអំណួតនិងបំប៉ោងជាទូទៅ និងបរាជ័យ។
សំណាងល្អ!
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន19 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ