Connect with us

ភាពយន្ដខ្មែរ

ភ្លេច នាយទី និងទែនទែន នៅ! ម្ដងនេះ ដឹកដៃគ្នាមកផ្អែមល្ហែមដល់កម្មវិធី Let’s Chat Don’t Cheat

រម្លឹកពីសាច់រឿង «ក្រមុំមុខពីរ» មានទស្សនិកជនមួយចំនួនធំ ប្រហែលនៅជាប់ចិត្តឌិតអារម្មណ៍ជាមួយនឹងតួអង្គសម្ដែង នាយទី និងនាង ទែនទែន នៅឡើយទេ ព្រោះថាតួអង្គមួយគូនេះហើយ ដែលធ្វើឱ្យសាច់រឿងទាំងមូលមានភាពរស់រវើកខ្លាំង។

រម្លឹកពីសាច់រឿង «ក្រមុំមុខពីរ» មានទស្សនិកជនមួយចំនួនធំ ប្រហែលនៅជាប់ចិត្តឌិតអារម្មណ៍ជាមួយនឹងតួអង្គសម្ដែង នាយទី និងនាង ទែនទែន នៅឡើយទេ ព្រោះថាតួអង្គមួយគូនេះហើយ ដែលធ្វើឱ្យសាច់រឿងទាំងមូលមានភាពរស់រវើកខ្លាំង។

ដូច្នេះនេះហើយ ដើម្បីកុំឱ្យទស្សនិកជន ក៏ដូចជាហ្វេនៗរបស់ នាយទី និងនាងទែន ភ្លេចមុខ ខាងទូរទស្សន៍ បាយ័ន បានអញ្ជើញតារាប្រុសស្រីទាំងពីររូបចូលរួមកម្មវិធី «Let’s Chat Don’t Cheat» សម្រាប់សប្តាហ៍នេះ។
បើនិយាយពីឈុតឆាកក្នុងរឿងវិញ នាយទី និងនាងទែន ឈ្លោះគ្នាព្រឹកល្ងាច តាំងពីផ្តើមភាគដំបូងមកម្លេះ ពិសេសចរិតរបស់បងធំ ទែនទែន គឺថាកំពូលកាចឆ្នាស់គ្មានគូប្រៀបទេ។

ក្នុងរឿង និងក្រៅសាច់រឿងខុសគ្នា នាងទែន ដែលសម្ដែងដោយកញ្ញា ព្រះកាយច័ន្ទ ជាមួយនាយទី សម្ដែងដោយលោក ទ្រី ដារាវុធ តាមពិតមិនពូកែឈ្លោះគ្នាអីប៉ុន្មានទេ តាមពិតគួរឱ្យស្រឡាញ់ទាំងពីរហ្នឹង។ ម្នាក់ជាប្រុសស្អាត និងម្នាក់ទៀតជាស្រីស្អាត ខាងប្រុសពូកែលួងសម្ដីផ្អែម ចំណែកខាងស្រីរាងឆ្នាស់បន្តិច ប៉ុន្តែ សាកសមគ្នាណាស់។

ជាក់ស្ដែង ទស្សនិកជនអាចមើលឈុតឆាកខ្លីៗពីកម្មវិធី «Let’s Chat Don’t Cheat»​ លេងៗសិនទៅណា។ ធានាថាមានគ្រប់រសជាតិ ឈ្លោះផង ផ្អែមល្ហែមផង និងមានឈុតកំប្លែងសប្បាយៗថែមទៀត។
កុំភ្លេចរង់ចាំទស្សនា Show ពេញនៅសប្តាហ៍នេះ ដែលនឹងឡាយផ្ទាល់ពីផេចទូរទស្សន៍ បាយ័ន ចាប់ពីម៉ោង៩ | ១០យប់ ថ្ងៃអាទិត្យ៕

អត្ថបទដោយ៖ Ha Ti


អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia