Connect with us

ភាពយន្ដខ្មែរ

តោះ! ទស្សនារឿង «បដាចារ» ជាមួយនឹងឈុតឆាកបែបថ្មី ពិសេសសម្ដែងដោយតារាស្រីជួរមុខ នី មុន្នីនាថ

អ្វីដែលទស្សនិកជនទទឹងរង់ចាំបានមកដល់ហើយ រឿងភាគបុរាណខ្មែរ ដែលល្បីល្បាញតាំងពីបុរាណកាល និងជាប្រភេទរឿងដែលផ្សាភ្ជាប់ជាមួយនឹងប្រពៃណីខ្មែរមួយចំនួនផងដែរ។

អ្វីដែលទស្សនិកជនទទឹងរង់ចាំបានមកដល់ហើយ រឿងភាគបុរាណខ្មែរ ដែលល្បីល្បាញតាំងពីបុរាណកាល និងជាប្រភេទរឿងដែលផ្សាភ្ជាប់ជាមួយនឹងប្រពៃណីខ្មែរមួយចំនួនផងដែរ។


នៅរាត្រីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២២ ស្ថានីទូរទស្សន៍ បាយ័ន បានរៀបចំរួចជាស្រេចក្នុងការចាក់ផ្សាយរឿង «បដាចារ» ដើម្បីជាការកម្សាន្តដល់ទស្សនិកជនសម្រាប់ដើមឆ្នាំថ្មីនេះ។

កាន់តែគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត រឿង «បដាចារ» បានរួមបញ្ចូលជាមួយឈុតឆាកល្អៗជាច្រើន ពិសេសការជ្រើសរើសទីតាំងថតសុទ្ធសឹងតែជាតំបន់មានទេសភាពស្រស់ស្អាត និងប្លែកអារម្មណ៍ខ្លាំង។

បន្ថែមពីនេះទៀត រឿងបុរាណ «បដាចារ» មានការចូលរួមដោយតារាប្រុសស្រីជាច្រើនរូបពេញដោយសមត្ថភាពសម្ដែង ពិសេស តារាស្រីលំដាប់ជួរមុខកញ្ញា នី មុន្នីនាថ ដែលនឹងសម្ដែងជាតួអង្គ នាង បដាចារ។ ចង់ជ្រាបពីសាច់រឿង «បដាចារ» ថាមានទស្សនីយភាពល្អ និងសាច់រឿងជក់ចិត្តកម្រិតណា កុំភ្លាចរង់ចាំទស្សនារៀងរាល់ថ្ងៃ ចន្ទ – អង្គារ វេលាម៉ោង យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia