Connect with us

Miss Intercontinental

គាំទ្រ ផ្តល់កម្លាំងចិត្តដល់ ស៊ីម ច័ន្ទស្រីមុំ បេក្ខនារីតំណាងឱ្យកម្ពុជា ក្នុងការប្រកួត Miss Intercontinental នៅលើឆាកអន្តរជាតិ

កាលពីចុងខែកញ្ញារំលងទៅថ្មីៗនេះ កញ្ញា ស៊ីម ច័ន្ទស្រីមុំ បានធ្វើដំណើរទៅប្រទេស អេហ្ស៊ីប ដើម្បីត្រៀមខ្លួន និងចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss Intercontinental 2022។

កាលពីចុងខែកញ្ញារំលងទៅថ្មីៗនេះ កញ្ញា ស៊ីម ច័ន្ទស្រីមុំ បានធ្វើដំណើរទៅប្រទេស អេហ្ស៊ីប ដើម្បីត្រៀមខ្លួន និងចូលរួមប្រកួតក្នុងកម្មវិធីអន្តរជាតិ Miss Intercontinental 2022

កញ្ញា ស៊ីម ច័ន្ទស្រីមុំ ជាបេក្ខនារីតំណាងឱ្យប្រទេសកម្ពុជា ដែលនឹងបង្ហាញវត្តមាន និងសមត្ថភាពផ្ទាល់ខ្លួននៅលើឆាកអន្តរជាតិ ក្នុងចំណោមស្ត្រីមកពីជុំវិញពិភពលោកចំនួន៨០ប្រទេសផ្សេងៗគ្នា។ តាមរយះកម្មវិធីលំដាប់ពិភពលោកមួយនេះ ច័ន្ទស្រីមុំ សង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឱ្យ កម្ពុជា មានគេឯងស្គាល់កាន់តែច្រើននិងស្ញើចសរសើរពីប្រទេសជាតិរបស់យើងថែមទៀត។

ដូច្នេះ សូមបងប្អូនខ្មែរជួយគាំទ្រ និងផ្តល់កម្លាំងចិត្តពីចម្ងាយដល់កញ្ញា ស៊ីម ច័ន្ទស្រីមុំ ជាបន្តបន្ទាប់រហូតដល់ថ្ងៃប្រកួតធំនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ ដែលមានទីតាំងនៅ Sharm El Sheikh ប្រទេស អេហ្ស៊ីប។

ការប្រកួតបវរកញ្ញាអន្តរទ្វីប Miss Intercontinental 2022 នេះធ្វើឡើងជាលើកទី ៥០ ដោយមានបេក្ខនារីចំនួន ៨០រូប មកពីបណ្តាលប្រទេសផ្សេងៗជុំវិញពីភពលោក។
កុំភ្លេចតាមដាន និងចូលរួមគាំទ្រដល់បេក្ខនារីតំណាងឱ្យកម្ពុជា កញ្ញា ស៊ីម ច័ន្ទស្រីមុំ ទាំងអស់គ្នា៕

អត្ថបទដោយ៖ Hati

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia