ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ធានារ៉ាប់រងផ្តល់អាហារូបករណ៍ដល់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលអាមេរិកផ្តាច់អាហារូបករណ៍មុនកាលកំណត់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានារ៉ាប់រងផ្តល់អាហារូបករណ៍ដល់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលអាមេរិកផ្តាច់អាហារូបករណ៍មុនកាលកំណត់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលកម្ពុជាថ្មីទទួលបាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានារ៉ាប់រងផ្តល់អាហារូបករណ៍ដល់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប ដែលអាមេរិកផ្តាច់អាហារូបករណ៍មុនកាលកំណត់ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលកម្ពុជាថ្មីទទួលបាន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា យោងតាមការសម្រេចជាឯកតោភាគីរបស់សហរដ្ឋអាមេរិកស្តីពីផ្តាច់អាហារូបករណ៍សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប មុនកាលកំណត់ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់នូវចំណាត់ការបន្ទាន់មួយ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា ទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីនាល្ងាចថ្ងៃទី០២ ខែកក្កដា យ៉ាងនេះថា “ខ្ញុំមានការសោកស្ដាយ ពីព្រោះនិស្សិតទាំងនេះ គឺខាងអាមេរិកជាអ្នកធ្វើការសម្ភាសន៍ និងជ្រើសរើសដោយផ្ទាល់ខ្លួនឯង អញ្ចឹងគាត់មិនគួរណាធ្វើការសម្រេចចិត្តមួយ ដែលប៉ះពាល់ដល់អនាគតរបស់និស្សិតទាំងអស់នេះ ដែលរៀនមិនទាន់ចប់ ដោយសារតែផលប្រយោជន៍នយោបាយរបស់ខ្លួននោះទេ”។
លោក ជិន ម៉ាលីន បញ្ជាក់ដែរថា “នេះបានហៅថា បិតាប្រជាធិបតេយ្យមែន ជំនួយមានចំណង, នយោបាយការទូតបែបអសីលធម៌, ខឹងឪពុកម្តាយ ធ្វើអីមិនកើត មកវាយកូនគេជាការព្រមាន Sick”។
សូមបញ្ជាក់ថា និស្សិតកម្ពុជាចំនួន៦នាក់ ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួន ក្នុងសហរដ្ឋអាមេរិក ត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះ។ និស្សិតទាំង៦រូបនេះ កំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោក West Point ចំនួន២ រូប បណ្ឌិតសភាទ័ពអាកាសចំនួន២រូប កងទ័ពជើងទឹកចំនួន១រូប និងឆ្មាំសមុទ្រចំនួន១រូប។
និស្សិតទាំងនេះ ខ្លះបានសិក្សាដល់ឆ្នាំទី៤ ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំសិក្សាថ្មី២០២២ខាងមុខ។ ពួកគេត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដោយស្ថានទូតប្រចាំនៅកម្ពុជាជ្រើសរើសដោយផ្ទាល់ហើយអ្នកខ្លះមិនទាន់មានក្របខណ្ឌជាទាហាននៅក្នុងជួរកងយោធពលខេមរភូមិន្ទនៅឡើយទេ។
បើតាមលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញបានពន្យល់ប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានកាត់បន្ថយកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើន នៃទំនាក់ទំនងទ្វេភាគីជាប្រពៃណីរវាងយោធា និងយោធា ដូច្នេះកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាផ្នែកយោធារបស់សហរដ្ឋអាមេរិក៕
អត្តបទពី៖ កម្ពុជាថ្មី
កែសម្រួលដោយ៖ Ha Ti
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន6 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ