ព័ត៌មាន
អបអរ! លោកយាយអាយុ៨៩ឆ្នាំ ដែលជាអ្នកចាក់វ៉ាក់សាំងទី១០លាន ទទួលបានអំណោយពី សម្តេចតេជោ ហ៊ុន សែន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកយាយឈ្មោះ សុខ ផាត់ អាយុ ៨៩ឆ្នាំ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកយាយឈ្មោះ សុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់ កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បាននូវនាំការផ្ដាំផ្ញើសាកសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ សុខ ផាត់ និងថ្លែងនូវការអបអរសាទរដែលលោកយាយ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ទៀតថា ការសម្រេចបាននូវលទ្ធផលនេះ គឺជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងបានកំណត់យកចំនួនការចាក់វ៉ាក់សាំងជូនពលរដ្ឋពេញវ័យពីអាយុ១៨ឆ្នាំឡើងឲ្យបានចំនួន១០លាននាក់ទៅតាមគោលការណ៍ស្ម័គ្រចិត្ត ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកស្ម័គ្រចិត្តទាំងឡាយណាដែលមានលេខរៀង ទី១លាន , ទី២លាន , ទី៣លាន , ទី៤លាន , ទី៥លាន , ទី៦លាន , ទី៧លាន , ទី៨លាន , ទី៩លាន និងទី១០លាន ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន១០លានរៀល និងគ្រឿងបរិភោគមួយចំនួនទៀត ហើយជាភព្វសំណាងល្អ សម្រាប់ក្រុងសៀមរាប មានពលរដ្ឋចំនួន២នាក់ ដែលទទួលបាននូវប្រាក់ឧបត្ថម្ភនេះ គឺអ្នកស្ម័គ្រចិត្តលេខរៀងទី៧លាននាក់ មានឈ្មោះ ចាន់ ឃឹម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងអ្នកទី២ គឺលោកយាយ សុខ ផាត់ នេះតែម្តង។
ក្នុងឱកាសនោះដែរលោកយាយ សុខ ផាត់ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យគាត់ទទួលបាននូវការចាក់វ៉ាក់សាំង ពិសេសសម្ដេចតេជោ បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានគ្រប់ៗគ្នា ព្រមទាំងបាជូនពរសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត ៕
អត្ថបទពី៖ កម្ពុជាថ្មី
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន21 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ