Connect with us

ព័ត៌មាន

សម្ដេចតេជោណែនាំឱ្យមាតាបិតាអាណាព្យាបាលសិស្ស កុំវ៉ៃតម្លៃកូនខ្លួនឯងប្រៀបធៀបជាមួយកូនអ្នកដទៃ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវៃតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បានចែករំលែក​បទពិសោធន៍​ក្នុងការអប់រំកូនដល់មាតា បិតា អាណាព្យាបាលសិស្ស​សូមកុំវៃតម្លៃ​បង្អាប់​កូន​ដោយប្រៀបធៀប​ជាមួយកូនអ្នកដទៃឱ្យសោះ ព្រោះវាបានវ៉ៃប្រហារ​ដល់ទឹកចិត្ត​កូនរបស់​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ ផ្ទុយទៅវិញត្រូវអប់រំដោយទឹកចិត្តល្អៗ។

សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានលើកយកបទពិសោធន៍លើការអប់រំកូនចែករំលែកជូន មាតា បិតា អាណាព្យាបាលសិស្សានុសិស្ស បែបនេះ ត្រូវបាន​ធ្វើ​ឡើង​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេសA ​ក្នុងឆ្នាំ​សិក្សា២០២០-២០២១ ជិត២ពាន់នាក់ក្នុងក្របខណ្ឌទូទាំងប្រទេស នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វានាព្រឹកថ្ងៃទី៣ ខែឧសភានេះ។

សម្តេចបានផ្តាំផ្ញើថា ការបង្អាប់ស្តីបន្ទោសកូនដោយយកការប្រៀបធៀប​ជាមួយកូនអ្នកដទៃជា​ជម្រើសមិនល្អ​ទេក្នុងការអប់រំកូនបែបនេះ ព្រោះវាជាការវ៉ៃប្រហារ​ដល់ទឹកចិត្តកូន​ខ្លួនឯងយ៉ាង​ធ្ងន់ធ្ងរដែល​ធ្វើ​ឱ្យគេបាក់ទឹកចិត្តទៅវិញទេ។

សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ចែករំលែកបន្តថា ទាក់ទងនឹង​ការអប់រំ​កូននេះ សូម្បីតែនៅក្នុងគ្រួសារតែមួយក៏មិនត្រូវប្រៀបធៀបដែរ នេះជាតំណម​មួយក្នុង​ចំណោម​តំណម នៃការដោះស្រាយ​បញ្ហា​អារម្មណ៍​របស់កូន។ បើដឹងថា កូនរបស់យើងរៀន​ខ្សោយ​យើង​ត្រូវរកវិ​ធី​ដើម្បីឲ្យកូនយើងរៀន គឺកុំយក​កូនអ្នកដទៃ​មកប្រៀបធៀប​ជាមួយ​កូន​របស់យើង ដោយលើកកូនអ្នកដទៃ ហើយបន្តុះបង្អាប់កូនខ្លួនឯង៕

អត្ថបទពី៖ BTV

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia