ព័ត៌មាន
ប្រមុខរដ្ឋាភិបាល ៖ ការអភិវឌ្ឍមិនពឹងផ្អែកតែលើសមាហរណកម្មខាងនយោបាយ និងរដ្ឋបាលនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើគ្រាន់តែមានសមាហរណកម្មខាងនយោបាយ និងរដ្ឋបាល គឺមិនគ្រប់គ្រាន់ទេ តែត្រូវធ្វើសមាហរណកម្មរូបវន្ត ដូចជាការតភ្ជាប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើគ្រាន់តែមានសមាហរណកម្មខាងនយោបាយ និងរដ្ឋបាល គឺមិនគ្រប់គ្រាន់ទេ តែត្រូវធ្វើសមាហរណកម្មរូបវន្ត ដូចជាការតភ្ជាប់ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំរើសេចក្ដីត្រូវការរបស់ពលរដ្ឋ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ គឺនៅក្នុងពិធីជួបសំណេះសំណាល ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុបប្រមាណ១៧៥៣នាក់ នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សមាហរណកម្មរូបវន្ត និងការកសាងហេដ្ឋរចនាសម្ព័ន្ធនានា ជាផែនទីចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលនៅក្នុងការតភ្ជាប់នានា។ ក្នុងនោះ មិនមែនតែសម្រាប់បំរើដល់វិស័យអប់រំប៉ុណ្ណោះទេ តែវាបានចូលរួមបម្រើឲ្យគ្រប់វិស័យទាំងអស់។ សម្ដេចតេជោ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា សន្តិភាពមិនអាចស្ថិតស្ថេរបានទេ បើគ្រាន់តែធ្វើសមាហរណកម្មខាងផ្នែកនយោបាយ និងខាងផ្នែករដ្ឋបាល។
បើតាមសម្ដេចតេជោ ដើម្បីឲ្យប្រជាជននៅតាមតំបន់ជនបទ អាចមានលទ្ធភាពទទួលបានសេវាសិក្សាអប់រំ និងសេវាសាធារណៈបានត្រឹមត្រូវ ចាំបាច់ត្រូវធ្វើសមាហរណកម្មទាំងអស់ ដូចជាការសាងសង់ផ្លូវថ្នល់ ការកសាងសាលា ការកសាងមន្ទីពេទ្យឲ្យបានដូចៗគ្នា នៅគ្រប់ទីកន្លែង។
សម្ដេចតេជោបញ្ជាក់យ៉ាងនេះថា «លទ្ធផលថ្ងៃនេះបានបញ្ជាក់ថា សិស្សនិសិស្សនៅតាមបណ្ដាខេត្ត និងជនបទ មិនអន់ជាងសិស្សដែលរៀន នៅក្នុងទីក្រុងភ្នំពេញនោះទេ ក្នុងការសិក្សា»។
សូមជម្រាបថា ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ នៅក្នុងឆ្នាំ ១៩៩៨ ក្រោយពីសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ ជាមួយកងទ័ពខ្មែរក្រហម និងបានធ្វើសមាហរណកម្មលើគ្រប់វិស័យ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ