Connect with us

ភាពយន្ដ

រសជាតិថ្មី! ស្នាដៃរួមគ្នាលើកដំបូង សេម និងយ៉ា សុផាន់ម៉ៃ សម្តែងក្នុងរឿងស្នេហាបែបស្រុកស្រែ

តួសម្តែងប្រុសសម្បុរស្រឯមស្រស់លោក សេម និងតារាស្រីតូចច្រឡឹង យ៉ា សុផាន់ម៉ៃ នឹងត្រឡប់មកព្រមជាមួយរឿងភាគថ្មីដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។

អ្វីដែលកាន់តែពិសេសនិងគួរឱ្យចាប់អារម្មណ៍ជាងនេះទៀត លោក សេម និងសុផាន់ម៉ៃ ទើបតែចាប់ដៃគូគ្នាជាលើកដំបូងសម្តែងក្នុងរឿងភាគថ្មី និងជាប្រភេទស្នេហាបែបស្រុកស្រែ បង្ហាញពីទេសភាពនៅតាមជនបទដ៏ស្រស់បំព្រង។


ចំណងដៃថ្មី និងដំបូងរបស់ សេម និងផាន់ម៉ៃ សម្រាប់ទស្សនិកជនក៏ដូចជា ហ្វេនៗដែលតែងតែគាំទ្រតារាសម្តែងទាំងពីរកន្លងមក។

គួរបញ្ជាក់ផងដែរថា រឿង «តាមបេះដូងដល់ទីបំផុត» ជាប្រភេទរឿងមនោសញ្ចេតនាលាយឡំជាមួយការឈឺចាប់ ច្រណែនឈ្នានីស ការលះបង់តស៊ូ និងឈុតឆាកកំប្លែងៗជាច្រើនផងដែរ។

អេដមីន សុំបង្ហើបតែប៉ុណ្ណឹងបានហើយ ចង់ដឹង់សាច់រឿងយ៉ាងណាយ៉ាងណីទៀត កុំភ្លេចរង់ចាំតាមដានទាំំងអស់គ្នា ដែលនឹងចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន មិនប៉ុន្មានសប្តាហ៍ទៀតនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia