Connect with us

ភាពយន្ដខ្មែរ

ភាពយន្តជីវិត! សាកមកទស្សនារឿងថ្មីរបស់បង អើយ បន្តិចមើល៍ ធានាសម្ដែងមិនឱ្យខកចិត្តទស្សនិកជនទេ

តារាសម្ដែងវ័យកណ្តាលអ្នកនាង ច័ន្ទ ឆលីដា ដែលទស្សនិកជនឧស្សាហ៍ឃើញនៅក្នុងរឿងភាគជាច្រើនរបស់ សាស្ត្រាហ្វៀម ជាក់ស្ដែង ដូចជារឿង «សត្រូវកំពូលស្នេហ៍» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

តារាសម្ដែងវ័យកណ្តាលអ្នកនាង ច័ន្ទ ឆលីដា ដែលទស្សនិកជនឧស្សាហ៍ឃើញនៅក្នុងរឿងភាគជាច្រើនរបស់ សាស្ត្រាហ្វៀម ជាក់ស្ដែង ដូចជារឿង «សត្រូវកំពូលស្នេហ៍»​ ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន

សម្រាប់រឿងភាគនេះ អ្នកនាង ច័ន្ទ ឆលីដា ហៅ រំដួល ឬជាតួអង្គ អើយ បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍ ទៅនឹងអត្តចរិតចិត្តអាក្រក់នៅក្នុងរឿង ពូកែខាងធ្វើបាបតួស្រី (នេត្រា) ប៉ិនខាងថែមប៊ីចេង​ ថែមស្ករ ឱ្យលោក ចេស្តា និងនេត្រា ឈ្លោះគ្នា។

យ៉ាងណាមិញ សម្រាប់ភាពយន្តជីវិតថ្មីនេះ ច័ន្ទ ឆលីដា សម្តែជាតួអង្គសំខាន់នៅក្នុងរឿង ប៉ុន្តែ ចំពោះបុគ្គលិកលក្ខណៈវិញ ប្រហែលជាត្រូវទស្សនិកជនស្តីបន្ទោសទៀតហើយ ក្នុងភាពយន្តជីវិត រឿង «កម្មពៀរ» សប្តាហ៍នេះ។ សាច់រឿងតម្រូវឱ្យ ឆលីដា សម្ដែងជាតួអង្គជាអ្នកចងការប្រាក់ និងសម្ភារៈមានតម្លៃផ្សេងៗ និងជាអ្នកមានម្នាក់ដែលអ្នកណាៗក៏ដឹងថាពូកែខាងគេងចំណេញ និងមានចិត្តកំណាញ់បំផុត។ «កម្មពៀរ» ជាសាច់រឿងបង្ហាញពីទិដ្ឋភាពពិត ដែលកើតឡើងនៅក្នុងសង្គមស្ថិតនៅក្រោមច្បាប់នៃធម្មជាតិ ដែលយើងតែងតែនិយាយជារឿយៗថា សាងអីបានហ្នឹង…។

ចង់ដឹងថាភាពយន្តជីវិត រឿង «កម្មពៀរ» ទាំងមូលមានឈុតឆាកល្អមើលដូចម្តេចខ្លះ ពិសេសតួអង្គ អើយ មានអត្តចរិតគួរឱ្យគ្រឿតបែបណា កុំភ្លេចរងចាំទស្សនាទាំងអស់គ្នា នៅថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា វេលាម៉ោង ៨យប់ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia