Connect with us

កីឡា

ជួបគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ ក្នុងនោះគូពិសេស សែម ប៊ុនថេង បើកឆាកជួបជាមួយ សំអាត បារមី ក្នុងប្រភេទទំងន់  54kg ខណៈគូទី ២ ប្រភេទទំងន់ 60kg ឡុង សំណាង នឹងឡើងតតាំងជាមួយ សូដា លីម៉ូ ដែលសុទ្ធតែមានបទពិសោធវាយជាមួយកីឡាករបរទេស។ ចំណែកការប្រកួតគូពិសេសប្រចាំសប្តាហ៍ មាស សារ៉ាក់ ស្វាគមន៍ សារឿន ចាន់ ដែលទើបផ្តួល គួន ប៊ុនហ៊ីម សន្លប់សប្តាហ៍មុន ស្របពេលដែល គង់ សំបូរ ជួបរៀមច្បង សល់ ពិសិដ្ឋ។ ផ្សាយផ្ទាល់ទូរទស្សន៍បាយ័នពីស្ទូឌីយោស្ទឹងមានជ័យរៀងរាល់ថ្ងៃសុក្រចាប់ពីម៉ោង ៧ យប់តទៅ។

រូបតំណាង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia