Connect with us

ភាពយន្ដខ្មែរ

មិនធម្មតាទេ! យប់មិញ រឿង «សត្រូវកំពូលស្នេហ៍» ផ្ទុះការគាំទ្រខ្លាំង សូម្បីហ្វេនៗក៏លាន់មាត់ដែរ

មានខ្សែភាពយន្តជាច្រើននៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ទទួលបានការកោតសរសើរពីទស្សនិកជន មិនថាជារឿងភាគខ្មែរ និងរឿងភាគបរទេសជាដើម។

មានខ្សែភាពយន្តជាច្រើននៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ទទួលបានការកោតសរសើរពីទស្សនិកជន មិនថាជារឿងភាគខ្មែរ និងរឿងភាគបរទេសជាដើម។

ពិសេសចំពោះរឿង «សត្រូវកំពូលស្នេហ៍» ដែលកំពុងអង្រួនបេះដូងអ្នកទស្សនាឱ្យជាប់ចិត្តកាន់តែខ្លាំង ពីមួយភាគទៅមួយភាគ។ ជាក់ស្តែង ដូចជានៅយប់មិញនេះ រឿង «សត្រូវកំពូលស្នេហ៍» កាន់តែបន្ថែមសាច់រឿងល្អមើលខ្លាំងៗទៅ រហូតកើនអ្នកទស្សនាជិតដល់ 17K ដែលជាចំនួនច្រើនជាងសប្តាហ៍មុនៗដាច់។
ក្នុងនោះ សូម្បីហ្វេនៗជាអ្នកទស្សនាម្នាក់ៗលាន់មាត់គ្រប់គ្នា និងបានចូលរួមអបអរចំពោះការកើនចំនួនអ្នកទស្សនានេះថែមទៀត។

បន្ថែមពីនេះ យើងសង្កេតឃើញ អេដមីន Page ក៏បានចូលរួមលេងខម្មិនឆ្លងឆ្លើយជាមួយអ្នកចូលរួមទស្សនានៅក្នុងឡាយផងដែរ។ យ៉ាងណាមិញ រឿង «សត្រូវកំពូលស្នេហ៍» កាន់តែល្អមើល កាន់តែចូលទៅដល់ឈុតឆាកពិសេសៗហើយ។ ដូច្នេះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា ដែលនឹងផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ម៉ោង ៩យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia