Connect with us

ភាពយន្ដខ្មែរ

 វ៉ៅវ! បើកបង្ហាញមុខតួអង្គសំខាន់ៗ ក្នុងរឿងភាគថ្មីជាមួយសាច់រឿងប្លែកអារម្មណ៍

ថ្ងៃនេះមកពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយរឿងភាគថ្មី ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។

ថ្ងៃនេះមកពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយរឿងភាគថ្មី ដែលត្រៀមនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ឆាប់ៗនេះ។

បាំងមិនប៉ុន្មានសប្តាហ៍ទៀតទេ រឿង «តាមបេះដូងដល់ទីបំផុត» នឹងឃ្លាតឆ្ងាយពីចក្ខុរបស់ទស្សនិកជនហើយ ដូច្នេះ កុំឱ្យថាអេដមីនចិត្តអាក្រក់ សូមមកណែនាំរឿងភាគថ្មីក្រោមចំណងជើងថា រឿង​ «សង្គ្រាមបងប្អូន»។ សាច់រឿងបង្កប់ទៅដោយអាថ៌កំបាំងមិននឹកស្មានដល់ លាយឡំឈុតឆាកកំប្លែងសើចសប្បាយ ការចង់ឈ្នះចាញ់ គំនុំ ភាពលោភលន់ ស្នេហា និងការលះបង់ជាដើម។

ផ្តើមសាច់រឿងដំបូងចេញពីគ្រួសារដែលមានជីវភាពធូរធាមួយ ដែលមានកូនប្រុសពីរនាក់ ពួកគេស្រឡាញ់គ្នាណាស់ ប៉ុន្តែដោយសាររឿងរ៉ាវមិននឹកស្មានដល់ខ្លះៗ ធ្វើឱ្យបងប្អូនទាំង២ ប្រែក្លាយជាសត្រូវ តាមចងកម្មចងពារគ្នាឥតឈប់ឈរ…។

ក្រឡេកមកចាប់អារម្មណ៍តួអង្គសំខាន់ៗក្នុងរឿងវិញ មានការចូលរួមសម្តែងពីលោក សេម, ម៉ឺន ឯកសុភារិទ្ធ, ពុធ ស្រីខួច, ដាវ ដាវីកា, EMILY, រតនះ ដែន, សុវណ្ណ បុរស, ហ៊ួង ស៊ាង, សុវណ្ណ ហ្វីលីព, វ៉ាន់ លីលី​ ។ គួរបញ្ជាក់ផងដែលថារឿង «សង្គ្រាមបងប្អូន» ជាស្នាដៃនិពន្ធ ងឿយ ប៊ុនរ័ត្ន ក្រោមការផលិតរបស់ផលិតកម្ម សាស្ត្រាហ្វៀម

មានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩យប់! កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នាណា៕

អត្ថបទពី៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia