Connect with us

កម្សាន្ដ

ទូរទស្សន៍បាយ័ន បង្ហាញពិធីករថ្មីទាំង៥ ក្នុងកម្មវិធីថ្មីបែបយុវវ័យ!

            នេះជាកម្មវិធីបែបយុវវ័យថ្មី ពីទូរទស្សន៍បាយ័ន ជាមួយពិធីករយុវវ័យទាំង៥រូប សំដី ចាក់ទឹកមិនលិច កំប្លែង ហើយសើចសប្បាយជាមួយតារាកិត្តិយសល្បីៗ។ ដោយសារបច្ចុប្បន្ន នេះយុវវ័យនិយមទស្សនាកម្មវិធី talk show បែបកំប្លែងៗ សើចសប្បាយ កម្មវិធីនេះកាន់តែ មានភាពទាក់ទាញ និង ចាប់អារម្មណ៍ពីទស្សនិកជន។ កម្មវិធី តោះនិយាយ! ហាមកុហក! ជា ឈ្មោះកម្មវិធីដ៏ទាក់ទាញ ដែលតារាកិត្តិយសនឹងឆ្លើយនូវចំលើយពិត ដោយមិនកុហក លើសពីការសំភាសន៍ តែអ្នកទស្សនានឹងសើចសប្បាយជាមួយ ការលេងហ្គេម Challenging និង វគ្គ១០សំនួរ ដែលអ្នកមិនធ្លាប់ដឹងពីតារាកិត្តិយស។  គួរបញ្ជាក់ថា កម្មវិធីនេះ មានការចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៩ ដល់ម៉ោង ១០យប់ តាមរយ: កញ្ចក់ទូរទស្សន៍បាយ័ន ហើយក៏មានការផ្សាយផ្ទាល់តាមរយ: ហ្វេសប៊ុកផេក BAYON Television

ផ្សាយបន្តមកកាន់ ហ្វេសប៊ុកផេក3Fun channel Cambodia និង យូធូបឆាណែល 3FunCambodiaផងដែរ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia