ព័ត៌មាន
ម្ចាស់តោ បញ្ចេញសារបែបនេះ ក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយកតោទៅចិញ្ចឹមវិញ
«ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។ ហើយក៏សូមអរគុណ
ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ «ហ៊ីម៉ា» របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត។»
នៅលើទំព័រហ្វេសបុក របស់សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានលើកឡើងថា៖ «ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។
ក្នុងនោះ ម្ចាស់សត្វតោដែលជាបុរសជនជាតិចិន បានបង្ហាញអារម្មណ៍រំភើប និងការដឹងគុណដល់សម្តេចថា «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។
ហើយក៏សូមអរគុណ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ «ហ៊ីម៉ា» របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត។»
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។
ទាក់ទងទៅនឹងការផាកពិន័យ សម្ដេចបានបញ្ជាក់ឆ្លើយតបទៅអ្នក Comment ថា៖ «បើសិនមានផាកពិន័យ ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ»។
អត្ថបទដោយ៖ Ha Ti
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS7 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន22 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ