Connect with us

Uncategorized

បើឆាកភាគដំបូង ទស្សនិកជនពេញចិត្តស្តូក ជាមួយតួអង្គ Yuke និង Wannarot ក្នុងរឿង «កំណប់ស្នេហាព្រះបុត្រាកង្កែប»

រឿងភាគថៃ «ផ្កាយលាក់ខ្លួន» ទើបនឹងឃ្លាតឆ្ងាយពីចក្ខុទស្សនិកជនកាលពីថ្ងៃទី ០៣ ខែសីហាថ្មីៗនេះ។ រឿងភាគថ្មី «កំណប់ស្នេហាព្រះបុត្រាកង្កែប» បានចូលខ្លួនមកបំរើអារម្មណ៍អ្នកទស្សនាជាបន្តពីរឿងភាគមុនបានមួយភាគម្សិលមិញនេះ។

សម្រាប់រឿង «កំណប់ស្នេហាព្រះបុត្រាកង្កែប» ជាការរួមសម្ដែងរបស់ Yuke និង Wannarot ដែលជាដៃគូសម្ដែងដ៏សាកសមគ្នាបំផុតក្នុងឧស្សាហកម្មកម្សាន្តថៃ។

ជាមួយគ្នានេះ ទស្សនិកជន ពិសេសហ្វេនៗជាច្រើនរបស់ Yuke និង Wannarot ញញឹមបិទមាត់មិនជិតទេ ក្រោយឃើញស្នាដៃសម្ដែងថ្មីរបស់ពួកគេ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។ ក្រៅពីនោះ ក៏មានការបញ្ចេញមតិសរសើរយ៉ាងច្រើនមិនដាច់ពីមាត់ ក្រោយទស្សនាត្រឹមតែមួយភាគដំបូងប៉ុណ្ណោះ។

គួររម្លឹកផងដែរថា រឿងភាគថៃ «កំណប់ស្នេហាព្រះបុត្រាកង្កែប» ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ០៤ ខែសីហា រៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង៧ ដល់ ៨យប់ លើកញ្ចក់ទូរទស្សន៍បាយ័ន។ ចង់ជ្រាបពីថាសាច់រឿងខាងលើមានទស្សនីយភាពល្អប្លែកកម្រិតណា កុំរង់ចាំទស្សនាទាំងអស់គ្នាណា៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia