ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ទទូចឱ្យពលរដ្ឋចាក់វ៉ាក់សាំងគ្រប់ដូសតាមលក្ខខណ្ឌសុខាភិបាល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែទទូចឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែទទូចឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមលក្ខខណ្ឌរបស់ក្រសួងសុខាភិបាល ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។
សម្ដេចតេជោ មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះថា «អ្វីដែលខ្ញុំត្រូវការ គឺបងប្អូនទទួលយកវ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល វ៉ាក់សាំងកាន់តែច្រើន អាកិច្ចការពារខ្លួនកាន់តែល្អប្រសើរ នោះហើយគឺជាការល្អសម្រាប់យើង»។
សម្ដេចតេជោក៏ណែនាំឱ្យថ្នាក់ដឹកនាំទាំងវិស័យឯកជន និងរដ្ឋត្រូវមើលបុគ្គលិក កម្មករក្នុងស្ថាប័ន សហគ្រាសរោងចក្រខ្លួន ត្រូវតាមដានពិនិត្យចាក់វ៉ាក់សាំងឱ្យបុគ្គលិកឱ្យគ្រប់ដូស។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអង្វករប្រជាពលរដ្ឋទទួលយកវ៉ាក់សាំង ព្រោះគ្មានជម្រើសល្អជាងនេះទេ ប្រសិនបើរងចាំឈឺ មិនល្អទេ ការពារប្រសើរជាងព្យាបាលជាការល្អបំផុត៕
អត្ថបទពី៖ KPT
-
Boxing Bayontv6 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន6 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន6 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ
-
ព័ត៌មាន6 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ