Connect with us

Freshie Boys and Girls Cambodia

អស្ចារ្យណាស់! សារី ស្រីពេជ្រ ធ្វើឱ្យកម្ពុជាកាន់លេចធ្លោខ្លាំងក្រោយទទួលពានមួយនេះ

វិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើនទៅមុខ និងបានឈរឈ្មោះបោះសម្លេងកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយកម្ពុជាធ្លាប់ទទួលបានពានរង្វាន់ក៏ដូចជាធ្វើឱ្យប្រទេសជិតខាងបានស្គាល់ច្រើនជាងមុន។

វិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើនទៅមុខ និងបានឈរឈ្មោះបោះសម្លេងកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដោយកម្ពុជាធ្លាប់ទទួលបានពានរង្វាន់ ក៏ដូចជាធ្វើឱ្យពិភពលោកបានស្គាល់ច្រើនជាងមុន។

យ៉ាងណាមិញ បើយើងក្រឡេកមកចាប់អារម្មណ៍ជាមួយព្រឹត្តិការប្រកួត Miss & Mister Petite Global 2022 ដែលប្រារព្ធធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី ក្នុងនោះក៏មានបេក្ខភាពកម្ពុជាយើងបានចូលរួមប្រកួត ២រូបផងដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល និងត្រេកអរក្រៃលែង ក្រោយបេក្ខនារីកម្ពុជាកញ្ញា សារី ស្រីពេជ្រ ទទួលបានមកុដអន្តរជាតិពីកម្មវិធីខាងលើ។

សម្រាប់កម្ពុជាក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស នេះពិតជារឿងមួយដ៏គួរឱ្យសប្បាយរីករាយ រំភើបខ្លាំងបំផុត និងជាប្រវត្តិសាស្ត្រសម្រាប់បវរកញ្ញាកម្ពុជា ដែលទទួលបានមកុដអន្តរជាតិជាលើកដំបូង។

គួរម្លឹកផងដែរថា កញ្ញា សារី ស្រីពេជ្រ ជាបេក្ខនារីមួយរូបមានបទពិសោធន៍ទៅលើវិស័យបវរកញ្ញាច្រើន និងចំណេះដឹងទូលំទូលាយផងដែរ៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia