ព័ត៌មាន
សម្តេចតេជោ៖ ចង់មានសន្តិភាពផ្លូវចិត្ត កុំបំពានច្បាប់!
នយោបាយឈ្នះៗ ដែលជាឆន្ទះបង្រួបបង្រួមជាតិដ៏ទូលំទូលាយ និងជាសក្ខីភាពនៃសមត្ថភាពនយោបាយ…
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកមិញនេះ បានបញ្ជាក់សារជាថ្មីថា នៅក្នុងដោយតម្លៃណាក៏ដោយ មិនអនុញ្ញាត្តិឱ្យមានជនណាម្នាក់មកបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ ដែលបានកសាងមកដោយលំបាកសម្រាប់ប្រជាជន១៦លាននាក់ក្នុងព្រះរាជាណាចក្រដ៏កម្សត់មួយនេះឡើយ។
សម្តេចបានលើកឡើងទៀតថា សម្រាប់អ្នកដែលចង្អុលអំពីអសន្តិសុខផ្លូវចិត្តនៅកម្ពុជា ប្រសិនចង់បានសន្តិសុខផ្លូចិត្តចូរកុំបំពានច្បាប់ ពុំនោះទេ ចេញមួយវាយមួយចេញពីរវាយពីរ ព្រោះសម្តេចត្រូវតែការពារសន្តិសុខនិងសណ្តាប់ធ្នាប់សង្គមឱ្យខាងតែបាន។
នយោបាយឈ្នះៗ ដែលជាឆន្ទះបង្រួបបង្រួមជាតិដ៏ទូលំទូលាយ និងជាសក្ខីភាពនៃសមត្ថភាពនយោបាយមហស្ចារ្ស បានបញ្ចៀសរាល់ការវាយប្រហារដោយអាវុធមកជាការរួបរួមទូទាំងប្រទេស លើសពីការស្មាន។
សម្តេចរំឮកដែរថា ពីមុនមកប្រទេសកម្ពុជាត្រូវបែងចែកជាតំបន់ត្រួតត្រាច្រើន ដូចជានៅមុនឆ្នាំ១៩៧០ មានខ្មែរសាធារណរដ្ឋ មានខ្មែរក្រហម ខ្មែរខៀវ ខ្មែរ ស ។ល។
ដល់ឆ្នាំ១៩៧០ទល់ ១៩៧៥ មានខាងលោកសេនាប្រមុខ លន់នល់ និងខ្មែររំដោះ ឯ១៩៧៥ដល់៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេ្យ ប៉ុលពត សូម្បីខ្លាំងប៉ុណ្ណឹងក៏ត្រួតដីមិនអស់ដែរ បើត្រួតត្រាអស់តើសម្តេចកាលណោះនៅឯណាបាននឹងមករំដោះជាតិ?
នៅឆ្នាំ១៩៧៩ ដល់ ១៩៩៣ក៏មានការត្រួតត្រា៤តំបន់ទៀត គឺ រដ្ឋកម្ពុជា ខ្មែរក្រុហម ហ្វុនស៊ីនប៉ិចនិងរណសិសរ្ស ចំណែកនៅឆ្នាំ១៩៩៣ក្រោយបោះឆ្នោតហើយ មានពីរតំបន់ត្រួតត្រាទៀត រហូតដល់ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២៩៩៣ ទើបកម្ពុជាអាចមានរដ្ឋធមនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយមកទល់សព្វថ្ងៃ។
ដោយហៅអ្នកញុះញង់បំផ្លាញសន្តិភាពនៅកម្ពុជា ថាជាឧក្រិដ្ឋជន សម្តេចបានបញ្ជាក់ទៀតថា អ្នករារាំង និង បង្កើតការរិះគន់ផ្កាប់មុខណាក្តី ដែលចង់បំផ្លាញស្ថិរភាពនយោបាយនិងសន្តិសុខសង្គមនឹងត្រូវបង្ក្រាបទោះអ្នកណាថាយ៉ាងណាក៏ដោយ។
ប្រភពពី : កម្ពុជាថ្មី
រូបភាពដោយ : ISHIKAWA
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ