ព័ត៌មាន
សម្តេចតេជោ អំពាវនាវដល់ អ្នកដែលពាក់ព័ន្ធដំណើរទស្សនកិច្ច ប្រមាណ៩០០នាក់ ធ្វើចត្តាឡីស័ក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់អ្នកដែលពាក់ព័ន្ធដំណើរទស្សនកិច្ច …
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់អ្នកដែលពាក់ព័ន្ធដំណើរទស្សនកិច្ច របស់ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីទាំងអស់ធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានបន្តថា រយៈពេល៤ថ្ងៃនៃការធ្វើចត្តាឡីស័កកន្លងមកនេះសម្តេចតេជោពុំមានឃើញសញ្ញាមួយខុសប្រក្រតីឡើយពោលគឺមានសភាពធម្មតាដូចពេលមុន។
ក្នុងនោះសម្តេចតេជោក៏បានបញ្ជាក់ថា ទោះយ៉ាងណានេះក្តីសម្តេចក៏ត្រូវតែបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។ ថ្ងៃទី០៩ខែវិច្ឆិកាខាងមុខនេះគ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ហើយសម្តេចក៏សង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។
យោងតាមផេកផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់សម្តេចនិងភរិយាសម្តេច។ ក្នុងការរស់នៅដាច់ដោយឡែកតែក្នុងបន្ទប់រយៈពេល៤ថ្ងៃកន្លងមកនេះទាំងសម្តេចនិងភរិយាពិសេសខ្លួនសម្តេចផ្ទាល់ ពុំមានឃើញសញ្ញាណាមួយខុសប្រក្រតីឡើយគឺមានសភាពធម្មតាដូចពេលមុនថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល។
តែទោះយ៉ាងនេះក្តី សម្តេចត្រូវតែបន្តការធ្វើចត្តាឡីស័កនិងការធ្វើតេស្តតាមការកំណត់របស់ផ្នែកសុខាភិបាល។ ថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ គ្រូពេទ្យនឹងយកសំណាកទៅធ្វើតេស្តជាលើកទី២ ដែលសម្តេចសង្ឃឹមថានឹងអវិជ្ជមានបន្តទៀត។
ឆ្លៀតឱកាសនេះ សម្តេចសូមអំពាវនាវចំពោះបងប្អូនទាំងជិត៩០០នាក់ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលក្នុងដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសហុងគ្រីបន្តធ្វើចត្តាឡីស័កនិងធ្វើតេស្ត ឲ្យបានហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមអរគុណចំពោះបងប្អូនជនរួមជាតិដែលចូលរួមកង្វល់អំពីសុខភាពរបស់សម្តេចនិងជូនពរដល់សម្តេចនិងភរិយាសម្តេច ក៏ដូចជាមន្ត្រីរួមការងារជាមួយសម្តេច៕
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ