ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ ឆ្នាំនេះត្រូវរៀបចំពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឡើងវិញ!
សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នៅឆ្នាំនេះ នឹងត្រូវរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឡើងវិញ បន្ទាប់ពីខកខាន ២ឆ្នាំរួចមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។
នៅក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានផ្អាករយៈពេល ២ឆ្នាំមកហើយ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩។ ប៉ុន្តែនាឆ្នាំនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបាន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ចឹងសុំអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង ប្រឹងប្រែងដើម្បីធ្វើយ៉ាងម៉េច កុំឲ្យដើរថយក្រោយ ខានចូលឆ្នាំ ២ឆ្នាំហើយៗ ឥឡូវឆ្នាំនេះគឺប្ដូរផ្ដាច់ចូលឆ្នាំ នាំគ្នារាំលេងសប្បាយទៅ ហើយរាំឲ្យឃ្លាតគ្នាបន្តិច»។
សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបង្ការទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា នៅពេលដល់វេនរបស់ខ្លួន៕
អត្ថបទពី៖ KPT
-
Boxing Bayontv3 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS6 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន3 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន3 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន3 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន11 hours ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ