Connect with us

ព័ត៌មាន

ស្រីស្អាត សាឌី ស្រាប់តែខូចចិត្តខ្លាំង ក្រោយសម្រេចចិត្តធ្វើរឿងមួយនេះ!

និយាយដល់តារាសម្តែងស្រីកូនកាត់ និងជាពិធីការនីដ៏ល្បីមួយរូប ទស្សនិកជនប្រាកដជានឹកឃើញដល់កញ្ញា ណា សាឌី មុនគេមិនខាន។ ក្រៅពីអាជីពជា MC ស្រីស្អាតសាឌី ក៏មានទេពកោសល្យ និងភាពប៉ិនប្រសព្វផ្នែកសម្តែងផងដែរ។

និយាយដល់តារាសម្តែងស្រីកូនកាត់ និងជាពិធីការនីដ៏ល្បីមួយរូប ទស្សនិកជនប្រាកដជានឹកឃើញដល់កញ្ញា ណា សាឌី មុនគេមិនខាន។ ក្រៅពីអាជីពជា MC ស្រីស្អាតសាឌី ក៏មានទេពកោសល្យ និងភាពប៉ិនប្រសព្វផ្នែកសម្តែងផងដែរ។

ប៉ុន្មានថ្ងៃមុន យើងសង្កេតឃើញមានវត្តមានស្រីស្អាត សាឌី សម្តែងជាតួអង្គក្នុងភាពយន្តខ្លី រឿង «បែកតែមាត់» របស់ផលិតកម្ម សាស្ត្រាហ្វៀម ដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន

យ៉ាងណាមិញ ភាពយន្តជីវិត រឿង «បែកតែមាត់» ធ្វើឱ្យសាឌីខកចិត្ត និងខូចចិត្តខ្លាំង ព្រោះតែសាច់រឿងតម្រូវឱ្យនាងសម្តែងជាតួអង្គស្រីចរិតចង់ឈ្នះ មិនព្រមចាញ់នរណាម្នាក់ងាយៗទេ។ ដោយសារការចង់ឈ្នះបែបនេះហើយ ចុងក្រោយសាឌីត្រូវមកយំខូចចិត្តម្នាក់ឯង ក្រោយបាត់បង់មនុស្សជាទីស្រឡាញ់ដោយមិនបានត្រៀមចិត្តទុកមុន។ ព្រោះពាក្យបែកដដែលៗ ធ្វើឱ្យបុរសជាគូស្នេហ៍ទ្រាំមិនបាន ឈប់លួង ឈប់តាមទ្រហើយសម្រេចចិត្តបែកគ្នាមែនទែន។

ទោះបីឃ្លាតឆ្ងាយពីការសម្តែងរយៈពេលជាង ៤ឆ្នាំហើយក្តី ស្រីស្អាតសាឌី មិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេ ជាមួយស្នាដៃថ្មីនេះនឹងទាក់ចិត្តអ្នកទស្សនាពិសេសយុវវ័យតែម្ដង។ បន្ថែមពីនេះទៀត សាឌី បានផ្តាំតាមអេដមីន ឱ្យហ្វេនៗរង់ចាំទស្សនារឿងដុំភាគរបស់សាឌីជាបន្ត ដែលត្រៀមនឹងចេញផ្សាយឆាប់នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ខាងមុខនេះហើយណា។

សូមបញ្ជាក់ផងដែលថា រឿង បែកតែមាត់ ផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ ទី០៨ ខែ ឧសភា ឆ្នាំ២០២២ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia