Connect with us

PR NEWS

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទៅទទួលពានរង្វាន់មេដាយមាស ចំនួន៥ សម្រាប់ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ វី-អាកទីវ ពីប្រទេសប៊ែលហ្សិក

វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិត​​ស្រាបៀរ និង​ភេសជ្ជៈនៅកម្ពុជា​ និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិ​ល្បីៗ​​​​ជា​ច្រើន។

វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិត​​ស្រាបៀរ និង​ភេសជ្ជៈនៅកម្ពុជា​ និងទទួលបានពានរង្វាន់ធំៗជាបន្តបន្ទាប់ពីស្ថាប័នជាតិ និងអន្តរជាតិ​ល្បីៗ​​​​ជា​ច្រើន។​​ ថ្មីៗ​នេះ ផលិតផលចំនួន៥ ផ្សេងទៀតដែលទើបមានវត្តមានក្នុងទីផ្សារ ក៏ទទួលបាន​ជ័យលាភី​មេដាយ​មាស (GOLD QUALITY AWARD) ​​ក្នុង​កម្មវិធី MONDE SELECTION ប្រចាំឆ្នាំ២០២៣ ព្រមៗគ្នាពី វិទ្យាស្ថានគុណភាពអន្តរជាតិ” ក្នុងនោះរួមមាន៖ ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង

ជាសក្ខីភាពនៃសមិទ្ធផលដ៏អស្ចារ្យដែលម៉ាកសញ្ញាថ្មីបំផុតទាំង២​ ទទួលបានមេដាយមាសគុណភាព​​​ផ្ទួនគ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងគណៈគ្រប់គ្រង​របស់​ក្រុមហ៊ុនបានចំណាយពេលដ៏មានតម្លៃ ដើម្បីចូលរួមកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដោយ​ផ្ទាល់​​​​​​​​នៅទីក្រុងប៊្រូសែល ប្រទេសហ៊ែលហ្សិក ដើម្បីបង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនក្នុងការនាំ​យក​​កិត្តិយស​​​ដែលផលិតផល​ក្នុងស្រុករបស់ខ្មែរត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។

នៅលើវេទិកានៃកម្មវិធីនេះ​​ផង​ដែរ អ្នក ឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា  “ទោះបីវាជាលើកទីមួយរបស់ខ្ញុំនៅទីនេះ ប៉ុន្តែវា​មិន​មែនជាលើកទីមួយដែលផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS នោះឡើយ។​ កន្លងទៅ ស្រាបៀរ វឌ្ឍនៈ និង​ស្រាបៀរគ្រុឌ ក៏ទទួលបានមេដាយមាសពីស្ថាប័នដ៏ល្បីល្បាញមួយនេះបន្ទាប់ពីឈានជើងចូលទីផ្សារក្នុងត្រឹមរយៈពេល៦ខែ ហើយពេលនេះ​សមិទ្ធផលថ្មីរបស់​យើងចំនួន៥ផ្សេងទៀត​ ​ក៏ត្រូវ​បានទទួលស្គាល់ និងផ្តល់ជូនមេដាយមាសត្រឹមរយៈពេល​ដ៏ខ្លី​ដូចគ្នា។ នេះមិនមែនជារឿងចៃដន្យ វាកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ដៃគូអាជីវកម្ម ជាពិសេសអតិថិជនដែលតែងតែគាំទ្រ និងចូលចិត្តផលិតផលរបស់យើង”។

គិតមកទល់ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានផលិតផលសរុបទាំងអស់ចំនួន៨ប្រភេទ គឺស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ គ្រុឌ, ស្រាបៀរ ដ្រាហ្គិន, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ, ភេសជ្ជៈប៉ូវកម្លាំង គ្រុឌអាយស៍, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈ វី-អាកទីវ ក្រហម, និងភេសជ្ជៈ វី-អាកទីវ បៃតង ដែលគ្រប់ផលិតផលទាំងអស់សុទ្ធតែទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីស្ថាប័នល្បីៗទូទាំងពិភពលោក។ ចំណែក​ឯស្រាបៀរ ដ្រាហ្គិន ទទួលបានពានរង្វាន់ចំនួនពីរផ្ទួនគ្នាក្នុងកម្មវិធីស្រាបៀរលំដាប់ពិភពលោក WORLD BEER AWARDS ឆ្នាំ២០២២ សម្រាប់ជ័យលាភីមាស(Cambodia Gold Lager Dark) និងជ័យលាភីស្រាបៀរទឹកខ្មៅប្រចាំប្រទេសកម្ពុជា (Cambodia Country Winner Lager Dark) ពីចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីមានវត្តមានក្នុងទីផ្សារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានបន្តផងដែរថា “តាំងពីដើមរៀងមក ឆន្ទៈរបស់យើងគឺមិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពល្អដ៏ពិតប្រាកដ លើសពីនោះយើងចង់នាំមោទនកភាព និងកិត្តិយសជូនកម្ពុជាក្នុងការផលិតនូវផលិតផលដែលមានស្តង់ដារខ្ពស់ប្រកួតប្រជែងទាំងនៅក្នុងថ្នាក់តំបន់ និងនៅក្នុងពិភពលោក។ វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ១០០ភាគរយ និងជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់និងដាក់ឱ្យដំណើរការឧបករណ៍​វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា អនុលោមតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ​ដើម្បីធានាបានតម្លាភាពចំណូលពន្ធអាករជាតិ និងការប្រកួតប្រជែងដោយស្មើភាពប្រកបដោយសេចក្ដីថ្លៃថ្នូរ ហើយយើងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សេងទៀតឱ្យចូលរួមអនុវត្តទាំងអស់គ្នាដើម្បីបង្កើនចំណូលពន្ធសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា”។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយដែលបានបង្កើតការងារដល់ពលរដ្ឋខ្មែរទាំងដោយផ្ទាល់ និងដោយប្រយោលរាប់ម៉ឺននាក់ និងតែងតែចូលរួមជំរុញពិពិធកម្មផលិតផលទំនិញ និងសេវានៅក្នុងស្រុកឱ្យកាន់តែមានស្ដង់ដារ និងគុណភាពខ្ពស់ ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល «គុណភាព ភាពច្នៃប្រឌិត សុខភាព សេវាកម្មល្អឯក និងមេត្រីភាពបរិស្ថាន» សម្រាប់រាល់ការវិនិយោគទាំងឡាយនៅក្នុងប្រទេសកម្ពុជាដែលរួមមានវិស័​យ​ធនាគារ វិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យម្ហូបអាហារវិស័យទំនិញ និងសេវាកម្មព្រមទាំងវិស័យសំខាន់ៗជាច្រើនទៀត។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia