Connect with us

ភាពយន្ដខ្មែរ

ថ្នាក់តារាសម្ដែងស្រីជួរមុខ នី មុន្នីនាថ ក៏ជាហ្វេនតាមដានរឿងថ្មីរបស់ ម៉ឺន ឯកសុភារិទ្ធ និង ចិនចិន ដែរ!

ត្រឹមតែភាគទី ១០ រឿង «សត្រូវកំពូលស្នេហ៍» កើនអ្នកគាំទ្ររាប់ពាន់នាក់ចូលទស្សនា ការឡាយផ្ទាល់ នៅលើផេច Bayon Tv Drama និងទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

ត្រឹមតែភាគទី ១០ រឿង «សត្រូវកំពូលស្នេហ៍» កើនអ្នកគាំទ្ររាប់ពាន់នាក់ចូលទស្សនា ការឡាយផ្ទាល់ នៅលើផេច Bayon Tv Drama និងទស្សនានៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

ក្រៅពីមានទស្សនិកជនយ៉ាងច្រើនជាហ្វេនរឿង «សត្រូវកំពូលស្នេហ៍» យើងសង្កេតឃើញសូម្បីតែលំដាប់តារាសម្ដែងជួរមុខដូចជាកញ្ញា នី មុន្នីនាថ បានស៊ែរវីដេអូរឿងនេះ និងភ្ជាប់មកជាមួយ Caption យ៉ាងខ្លីខ្លឹមថា (ឥលូវជក់មើលរឿងហ្នឹងដែរ គ្រឺតតួប្រុសម្មង, ស្អប់តួប្រុសសាហាវ ម៉ឺន ឯកសុភារិទ្ធ, អាណិត Chen Chen) ។

សំណេរមិនប៉ុន្មានជួររបស់តួអង្គស្រីនាង បដាចារ (នី មុន្នីនាថ) បញ្ជាក់បានថា សាច់រឿងភាគថ្មីមួយនេះ មានទស្សនីយភាព និងសាច់រឿងល្អមើល ពិសេស តួអង្គឯករវាង ចេស្តា (ម៉ឺន ឯកសុភារិទ្ធ) និង នេត្រា (ចិនចិន) សម្ដែងស៊ីចង្វាក់គ្នាបានយ៉ាងល្អ បើទោះបីពួកគេទើបប៉ះសម្ដែងជាមួយគ្នាជាលើកដំបូងក៏ដោយ។

សាច់រឿងកាន់តែល្អមើល ទស្សនិកជនកាន់តែរំភើប និងក្នាញ់ខ្លាំងទៅលើអត្តចរិតរបស់តួឯកប្រុស ដែលតែងតែធ្វើបាបដល់ នេត្រា ឥតឈប់ឈរ ព្រោះតែគំនុំសងសឹក ទាមទារយុត្តិធម៌ដល់ប្អូនស្រីដែលបានស្លាប់បាត់ទៅហើយ។

តទៅមុខមានរឿងអ្វីនឹងកើតឡើងជាបន្តទៀតខ្លះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា ដែលមានការផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ ព្រហស្បតិ៍ វេលាម៉ោង ៨ ដល់ ៩យប់ លើកញ្ចក់ទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia