ព័ត៌មាន
ប្រមុខការទូតកម្ពុជា នឹងធ្វើសន្និសីទកាសែតស្តីពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅភូមានៅព្រឹកនេះ
ប្រភពផ្លូវការបានបញ្ជាក់ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី៨ ខែមករានេះ បន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃប្រកបដោយ លទ្ធផលជាវិជ្ជមាន។
ប្រភពផ្លូវការបានបញ្ជាក់ឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញមាតុភូមិនិវត្តន៍ មកដល់ព្រះរាជាណាចក្រកម្ពុជានៅវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី៨ ខែមករានេះ បន្ទាប់ពីបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃប្រកបដោយ លទ្ធផលជាវិជ្ជមាន។
នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីអមដំណើរសម្តេចតេជោ ហ៊ុន សែន ត្រឡប់មកដល់មាតុភូមិវិញលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងធ្វើសន្និសីទកាសែត ស្តីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។
សេចក្តីប្រកាសព័ត៌មានរួម កាលពីយប់ថ្ងៃទី៧ ខែមករា ២០២២ នៅទីក្រុងណែពិដោរ ប្រទេសមីយ៉ាន់ម៉ា បានបង្ហាញពីលទ្ធផលនៃជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រមុខអាស៊ាន ជាមួយលោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ដោយបញ្ជាក់នូវចំណុចសំខាន់២ ដែលបានព្រមព្រៀងទាក់ទងនឹងវិបត្តិនៅមីយ៉ាន់ម៉ា។ ទី១. មេដឹកនាំយោធាលោក មីន អោងឡាំង បានប្រកាសថា កងទ័ពនឹងពន្យារការអនុវត្តបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់រហូតដល់ចុងឆ្នាំ ២០២២ ។
នៅក្នុងន័យនេះ មេដឹកនាំរដ្ឋបាលរដ្ឋនៃប្រទេសមីយ៉ាន់ម៉ា បាននិយាយស្វាគមការចូលរួមរបស់ប្រេសិតថ្មីពិសេសរបស់ប្រធានអាស៊ាននៅក្នុងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ។ ចំណុច ទី២ មេដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ាព្រម ព្រៀងគ្នាផងដែរ ឲ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ ដើម្បីបើកផ្លូវនាំជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមដដែល លោក មីន អោងឡាំង ក៏បានថ្លែងផងដែរថា នឹងផ្តល់ការគាំទ្រដល់ប្រេសិតថ្មីរបស់ប្រធានអាស៊ានដើម្បីអាចបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន ដើម្បីដោះស្រាយវិបត្តនៅមីយ៉ាន់ម៉ា។ ប៉ុន្តែ សេចក្តីប្រកាសព័ត៌មានរួមនោះ មិនបានបញ្ជាក់ថាតើប្រេសិតរបស់អាស៊ាន នឹងត្រូវអនុញ្ញាតឲ្យចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ដែលកងទ័ពកំពុងឃុំខ្លួនដែរ ឬក៏យ៉ាងណា ៕
អត្ថបទពី៖ KPT
-
Boxing Bayontv4 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន4 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន4 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន4 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន1 day ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ