Connect with us

ព័ត៌មាន

សេចក្តីថ្លែងការណ៍ ចំពោះការឆ្លើយតបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការឆ្លើយតបជាវិជ្ជមាន របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៅទៀត តាមការ អំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនម្ចាស់ឧបត្ថម្ភធំផ្លូវការ និងមហាជននិយមស្នេហាកីឡាបាល់ទាត់កម្ពុជាដ៏ច្រើនលើសលុប។

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែល បានចេញសារអន្តរាគមអំពាវនាវយ៉ាងទាន់ពេលវេលាក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានិយមស្នេហា កីឡាបាល់ទាត់ ដើម្បីស្នើ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ដែលមានស្នាដៃ និងគុណបំណាច់ដ៏ធំធេងក្នុងការលើក ស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតទៀត។

សម្តេចតេជោ គឺជាថ្នាក់ដឹកនាំកំពូល ដែលតែងតែយកចិត្តទុកដាក់ស្តាប់ និងក្តាប់បាននូវរាល់សភាពការណ៍ ហើយចេញមុខ ដោះស្រាយចំៗបញ្ហាបានយ៉ាងទាន់ពេលវេលាបំផុត ប្រកបដោយភាពវៃឆ្លាត និងបញ្ញាញាណបំផុតពុំអាចរកអ្វីប្រៀប ផ្ទឹមបានឡើយ ជាមួយនឹងទឹកចិត្តដ៏មហាធំធេង និងជាពិសេស គុណធម៌ដ៏ជ្រាលជ្រៅ ដោយតែងតែលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពទាំងឡាយ ដើម្បីរួមគ្នាកសាងអភិវឌ្ឍជាតិ និងជ្រោងទង់សន្តិភាពឱ្យ បន្តបក់រវេចៗ ក្នុងស្មារតីរួបរួមសាមគ្គីខ្មែរតែមួយគួរជាទីមោទនៈបំផុត។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តគាំទ្រយ៉ាងពេញ​ទំហឹង និងខិតខំប្រឹងប្រែងរួមចំណែកជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយឧត្តម សេនីយ៍ សៅ សុខា ដើម្បីជំរុញការអភិវឌ្ឍវីស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែរីកចំរើនឈានឡើងបន្ថែមទៀត ក្នុងឆាកអន្តរជាតិ។

ថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia