Connect with us

កីឡា

ពេជ្រ ប៊ុនសិទ្ធ និង ឈឿន ឆៃដែនជួបកីឡាករត្រកូលម៉នទាំងពីរ ថ្ងៃសុក្រនេះនៅសង្វៀនជើងឯកលេខ ១ គូបូតា

រីករាយទស្សនាការប្រកួតប្រដាល់គុនខ្មែរ ជើងឯកលេខ ១ គូបូតា សប្តាហ៍នេះដែលនឹងមានវត្តមានកីឡាករ ៥ គូ។

គូជក់ចិត្តសប្តាហ៍នេះគឺ កីឡាករ ពេជ្រ ប៊ុនសិទ្ធ ដែលកំពុងមានការគាំទ្រខ្លាំង នឹងជួបជាមួយ ម៉ន ភារម្យ មកពី ការិយាល័យទី ៥ កងទ័ពជើងគោកខណៈ គូឯក ឈឿន ឆៃដែន ក៏នឹងត្រូវជួបជាមួយកីឡាករត្រកូលម៉នដែរគឺ​ ម៉ន ព្រហ្មម៉ាញ មកពីកងចក្ររាជសីហ៍។

មុននឹងឈានដល់គូឯក គូបើកឆាកដំបូង កីឡាករ ធន់ វ៉ាន់ឌី កូនសិស្សលោក ធន់ សុភា នឹងជួបជាមួយ ឯ ភារុន ទំងន់ ៥៤គ មុនពេល សយ សុខ ជួបជាមួយ សេន កុសល ទំងន់ ៥៧គ។

ផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នថ្ងៃសុក្រនេះចាប់ពីវេលាម៉ោង ៧ យប់តទៅពីស្ទូឌីយោបាយ័នស្ទឹងមានជ័យ។

រូបតំណាង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia