Connect with us

កីឡា

ចាន់ ស៊ីណាតឈានដល់ជុំទី ២ សន្សំប្រាក់លាន នៅ Wurkz សង្វៀនគុនខ្មែរ ជួបជាមួយ សៀវ ង៉ុយ

កម្មវិធីប្រដាល់គុនខ្មែរ “Wurkz សង្វៀនគុនខ្មែរ” ចុងសប្តាហ៍នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករបីគូសុទ្ធតែមិនព្រិចភ្នែកបាន។

ការប្រកួតមិត្តភាព ២ គូគឺជាគូពិសេសដែលមានវត្តមានកីឡាករកម្ពុជាជួបកម្ពុជា ដែលពួកគេសុទ្ធតែជាកីឡាករមានបទពិសោធប្រកួតជាមួយកីឡាករបរទេស។

  • ភួង ពិសិដ្ឋ មកពីតាឡីដំរីមានរិទ្ធ នឹងជួបជាមួយ ថា សារុន មកពីក្លិបពុទ្ធសេរីវង្ស ក្នុងប្រភេទទំងន់ ៦០គ
  • សៅ វណ្ណា មកពីយុវជនវាលស្បូង នឹងត្រូវជួបជាមួយ ធីម ទាន់ មកពីរាជសីហ៍ខេត្តរតនគីរី​ក្នុងប្រភេទទំងន់ ៦៥គ

ដោយឡែកកាន់តែពិសេសគឺ ការប្រកួតសន្សំប្រាក់លានរបស់ Wurkz គឺនឹងមានវត្តមានកីឡាករ ចាន់ ស៊ីណាត នឹងឡើងមកស្វែងរកទឹកប្រាក់សន្សំ ១ លានរៀលទៀតក្នុងជុំទី ២ ដោយនឹងត្រូវឆ្លងកាត់សៀវ ង៉ុយ មកពីក្រសួងការពារជាតិ

ក្រៅពីការប្រកួតដ៏តានតឹង ក៏នឹងមានការសំដែងរបស់តារាចំរៀងផងដែរ។

ផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នចាប់ពីវេលាម៉ោង ៦ ល្ងាចតទៅរៀងរាល់ថ្ងៃសៅរ៍នៅសង្វៀនស្ទូឌីយោស្ទឹងមានជ័យ។

រូបតំណាង​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia