Connect with us

ព្រឹត្តិការណ៍

ឮល្ហៀងៗ Cha Cha Cha សប្តាហ៍នេះ មានវត្តមាន ចិនចិន និងប្រុសសង្ហាទាំងពីរចូលរួមលេងដែរ!

កម្មវិធី Cha Cha Cha តែងតែកំដរអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយ ភ្លេចអស់ទុក្ខកង្វល់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ និងតែងតែនាំមកនូវទស្សនីយភាពថ្មីៗជានិច្ច។

កម្មវិធី Cha Cha Cha តែងតែកំដរអារម្មណ៍ទស្សនិកជនឱ្យសើចសប្បាយ ភ្លេចអស់ទុក្ខកង្វល់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ និងតែងតែនាំមកនូវទស្សនីយភាពថ្មីៗជានិច្ច។

អ្វីដែលពិសេសជាងនេះទៅទៀត សម្រាប់សប្តាហ៍នេះ កម្មវិធី Cha Cha Cha បានអញ្ជើញតារាកិត្តិយស ៣រូប ក្នុងនោះរួមមាន កញ្ញា ចិនចិន លោក ម៉ឺន ឯកសុភារិទ្ធ និងលោក សេម។ គ្រាន់តែបង្ហើបឈ្មោះ

ប្រហែលទស្សនិកជនញញឹមបិទមាត់លែងជិតហើយ ព្រោះតារាសម្ដែងទាំង ៣រូបសុទ្ធតែជាតារាក្នុងដួងចិត្ត ដែលធ្លាប់សម្ដែងរឿងភាគចាក់ផ្សាយនៅលញ្ចក់ទូរទស្សន៍ បាយ័ន។

ចង់ដឹងថានឹងមានអ្វីថ្មី និងប្លែកកម្រិតណា កុំភ្លេចរង់ចាំទស្សនាកម្មវិធី Cha Cha Cha នៅថ្ងៃ អាទិត្យ វេលាម៉ោង ២: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន៕

អត្ថបទដោយ៖ Ha Ti


អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia