ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ៖ ការជួយបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ក្នុងបរិការណ៍សកលបច្ចុប្បន្ន គឺពិតជាចាំបាច់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ ការជួយបំពេញឲ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ គឺពិតជាមានភាពចំបាច់មិនអាចខ្វះបាន ក្នុងបរិការណ៍សកលបច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការលើកកម្ពស់ ការជួយបំពេញឲ្យគ្នាទៅវិញទៅមក សម្រាប់អភិវឌ្ឍន៍ គឺពិតជាមានភាពចំបាច់មិនអាចខ្វះបាន ក្នុងបរិការណ៍សកលបច្ចុប្បន្ន។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសុន្ទរកថាតាមវីដេអូ សម្រាប់កិច្ចប្រជុំជាន់ខ្ពស់លើក ទី១ នៃវេទិកា ស្ដីពី សកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការពិតណាស់, នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែក ខ្ញែកទៅ ជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឲ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់មិន អាចខ្វះ បាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែង លើការអភិវឌ្ឍមូលធនមនុស្ស, ការកាត់បន្ថយ គម្លាត ឌីជីថល, ការពង្រឹងច្រវាក់ផ្គត់ផ្គង់ និងផលិតកម្មតំបន់ និងសកល, ការជំរុញការវិនិយោគដោយផ្ទាល់, ការសាង សង់ ហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និងចាប់ឲ្យបាននូវកាលានុវត្តភាព នៅក្នុងប្រទេសនីមួយៗ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន យល់ថា ប្រទេសនាននៅលើពិភពលោក គប្បីគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតអំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ជាពិសេសការរៀបចំផែនការ និងការផ្គត់ផ្គង់ ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានា សំដៅធានាឲ្យបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ៕
អត្ថបទពី៖ KTP
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ